(ភ្នំពេញ)៖ ឡិចស៊ឺស ខេមបូឌា បានអបអរសាទរសមិទ្ធផលដ៏ធំមួយ ជាមួយការបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញដំបូង ដែលមានទីតាំងលើមហាវិថីសម្ដេចតេជោហ៊ុនសែន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ដែលមានការចូលរួមជាកិត្តិយសពីសំណាក់មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋាភិបាល អ្នកសារព័ត៌មាន រួមទាំងម្ចាស់ធុរកិច្ចជាច្រើនរូប គឺជាការបើកទំព័រថ្មីនៃការពង្រីកខ្លួនរបស់ឡិចស៊ឺស ចូលមកកាន់ទីផ្សារដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍។

អគារតាំងបង្ហាញរថយន្តឡិចស៊ឺសដំបូងនៅកម្ពុជា មានលក្ខណៈពិសេសខុសប្លែកពីហាងលក់រថយន្តទូទៅ ដោយអគារនេះបានឆ្លុះបញ្ចាំងនូវផ្នត់គំនិតនៃការឌីហ្សាញដ៏ល្បីល្បាញរបស់ឡិចស៊ឺស ឈ្មោះថា «L-finesse»។ ផ្នត់គំនិតនេះបង្កើតឡើងដោយក្រុមអ្នកឌីហ្សាញ វិស្វករ និងបុគ្គលិកជាន់ខ្ពស់ ដែលវាគឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងការរចនា និងបច្ចេកវិទ្យាឈានមុខ ជាមួយនឹងភាពល្អិតល្អន់។

ពាក្យថា «Finesse» នេះដែរ សំដៅទៅដល់គោលការណ៍ដ៏យូរលង់មួយនៃបដិសណ្ឋារកិច្ច និងសិល្បៈរបស់ជប៉ុន ដែលវាក៏មានសមត្ថភាពវិវត្តទៅជាគោលគំនិតដែលប្រកបដោយភាពរស់រវើក។ ផ្នត់គំនិត «L-finesse» នេះបានអនុវត្តទៅលើការរចនាអគារតាំងបង្ហាញរថយន្តឡិចស៊ឺសនៅកម្ពុជា ដែលមានការលាយបញ្ចូលនូវសម្បត្តិវប្បធម៌ និងអរិយធម៌ ដែលជាការបង្ហាញការឲ្យតម្លៃចំពោះសម្បត្តិបេតិកភណ្ឌដ៏រស់រវើករបស់កម្ពុជា។

ជាក់ស្ដែង នៅផ្នែកខាងមុខនៃអគារនេះបានប្រើប្រាស់ការឌីហ្សាញដែលបំផុសគំនិតចេញពីក្បាច់រាំនៃរបាំអប្សរា ខណៈដែលការតុបតែងជញ្ជាំងផ្នែកខាងក្នុងបានរំលេចនូវសូត្រមាសខ្មែរ ដែលជាប្រពៃណីដ៏យូរលង់មួយ។
ចំណែកឯកន្លែងទទួលសេវាកម្មអតិថិជនឯណោះវិញ មានជាការតាំងបង្ហាញនូវល្ខោនស្រមោលស្បែកធំ ដែលមានឈ្មោះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ។

អ្នកតំណាងឲ្យក្រុមហ៊ុន SOMA Construction & Development ដែលជាក្រុមហ៊ុនរចនាអគារតាំងបង្ហាញនេះ បានលើកឡើងថា «មហិច្ឆតារបស់យើង គឺចង់លើកស្ទួយ និងលើកកម្ពស់ក្នុងការទទួលស្គាល់ជាសកលលោកនូវវប្បធម៌កម្ពុជា ដែលក្នុងនោះឡិចស៊ឺសបានចូលរួមចំណែកយ៉ាងសំខាន់។ អគារតាំងបង្ហាញរថយន្តមួយនេះបានបង្ហាញឲ្យឃើញអំពីស្មារតីប្ដេជ្ញារបស់ឡិចស៊ឺស ក្នុងការឈានជើងចូលទីផ្សារក្នុងស្រុក និងបង្ហាញថាម៉ាកសញ្ញាលំដាប់ពិភពលោក ដូចជា ឡិចស៊ឺសអាចទទួលយកវប្បធម៌ក្នុងតំបន់ដោយរបៀបណា»

គួរជម្រាបថា អគារតាំងបង្ហាញរថយន្តឡិចស៊ឺសបានបែងចែកជាបីទីតាំងផ្សេងៗគ្នាសម្រាប់បម្រើសេវាកម្ម ចាប់តាំងពីពេលចាប់អារម្មណ៍ដំបូងរហូតដល់ការជាវរថយន្ត ដោយតំបន់នីមួយៗបានផ្ដោតសំខាន់លើការចូលរួមយ៉ាងជិតស្និទ្ធជាមួយអតិថិជនក្នុងដំណើរនៃការធ្វើជាម្ចាស់រថយន្តឡិចស៊ឺស។
នៅពេលចូលដល់អគារតាំងបង្ហាញដំបូង លោកអ្នកនឹងចាប់អារម្មណ៍លើទេសភាពដ៏ខៀវស្រងាត់ដែលអាចមើលឃើញឆ្លុះ តាមរយៈជញ្ជាំងកញ្ចក់ដ៏ខ្ពស់ស្រឡះ បូករួមនឹងការចាំងចូលនៃពន្លឺធម្មជាតិ បង្កើតបានជាអារម្មណ៍ទទួលស្វាគមន៍ដ៏កក់ក្ដៅ។ កាន់តែពិសេសនោះគឺ អតិថិជនត្រូវបានស្វាគមន៍ដោយក្លិនក្រអូបឈ្ងុយបែបខ្មែរ រួមជាមួយអាហារសម្រន់ដែលមានផ្ដាច់មុខតែនៅឡិចស៊ឺសប៉ុណ្ណោះ។

ចូលទៅដល់ខាងក្នុងបន្តិចទៀត អតិថិជននឹងទៅដល់បន្ទប់ VIP ជាទីកន្លែងដ៏ស្ងប់ស្ងាត់ដែលមានបំពាក់នូវគ្រឿងបរិក្ខារ ប្រៀបដូចជាការិយាល័យ ដែលនៅទីនេះអតិថិជនអាចប្រើប្រាស់បានសម្រាប់ការប្រជុំ ឬការណាត់ជួបសំខាន់ណាមួយ ដោយគ្រាន់តែជូនដំណឹងជាមុន។ អ្វីដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញារបស់ឡិចស៊ឺស ក្នុងការផ្ដល់ជូនអតិថិជនលើសពីការរំពឹងទុកនោះ គឺការផ្ដល់ជូននូវសេវាកម្មបម្រើភេសជ្ជៈដែលតម្រូវតាមចំណង់ចំណូលចិត្តអតិថិជន រួមជាមួយនឹងអាហារប្រកបដោយឱជារស។

លោកស្រី ប៊ុន ចាន់តារារ័ត្ន នាយិកាប្រតិបត្តិនៃ ឡិចស៊ឺស ខេមបូឌា បានលើកឡើងអំពីមហិច្ឆតារបស់ឡិចស៊ឺសបែបនេះថា «អគារតាំងបង្ហាញនេះជាការសបញ្ជាក់អំពីស្មារតីប្ដេជ្ញារបស់យើងក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យទៅដល់អតិថិជន។ វា (អគារតាំងបង្ហាញ) តំណាងឲ្យការយកចិត្តទុកដាក់របស់យើងចំពោះម៉ាកសញ្ញាឡិចស៊ឺសអន្តរជាតិ ក៏ដូចជាការយល់ដឹងអំពីទីផ្សារក្នុងស្រុក»

ក្រុមការងារបម្រើសេវាកម្មរបស់ឡិចស៊ឺស ដែលប្រកបដោយជំនាញខ្ពស់លើសេវាកម្មក្រោយការលក់ អាចធានាបានថាគ្រប់រថយន្តនឹងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។ បន្ទប់រង់ចាំនៃយានដ្ឋានក្នុងអគារតាំងបង្ហាញរថយន្ត ឡិចស៊ឺស អាចឲ្យអតិថិជនមើលឃើញអំពីដំណើរការនៃការផ្ដល់សេវាកម្មរថយន្តរបស់ពួកគេ ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ឡិចស៊ឺស ខេមបូឌា ទាំងលើតម្លាភាព ទាំងលើគុណភាព។

សូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្តឡិចស៊ឺស នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ឈ្វេងយល់កាន់តែច្បាស់អំពីការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃម៉ាកឡិចស៊ឺស ជាមួយនឹងសម្បត្តិវប្បធម៌ដ៏ផូរផង់របស់កម្ពុជា។ ចាប់ផ្ដើមអភិជនភាពដ៏អស្ចារ្យរបស់លោកជាមួយឡិចស៊ឺស ខេមបូឌា។

* អំពី Lexus
ឡិចស៊ឺសបានចាប់ផ្ដើមដំណើរការដំបូងក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ជារថយន្តប្រចាំម៉ាក។ ឡិចស៊ឺសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមុខមាត់ឧស្សាហកម្មរថយន្តប្រណិត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺសបានប្រកាសចេញរថយន្ត SUV ប្រណិតដែលជាម៉ូដែល Lexus RX។ ក្នុងនាមជាម៉ាករថយន្តដែលលក់រថយន្ត Hybrid ឈានមុខគេ ឡិចស៊ឺសបានបង្ហាញចេញនូវរថយន្ត Hybrid ប្រណិតដំបូងគេក្នុងលោក ហើយត្រឹមបំណាច់ខែសីហា ឆ្នាំ២០២៣ ឡិចស៊ឺសអាចលក់រថយន្តហាយប្រ៊ីតបានជាង២.៦៦លានគ្រឿង រួមមាន៖ រថយន្ត HEV, PHEV និង BEV។ ឈរជើងជាម៉ាករថយន្តប្រណិតលំដាប់ពិភពលោក ជាមួយស្មារតីប្ដេជ្ញាខ្ពស់ចំពោះភាពមោះមុត ភាពលេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពខ្លាំងក្លា ឡិចស៊ឺសបានអភិវឌ្ឍរថយន្តច្រើនម៉ូដែល ដែលអាចបំពេញតាមតម្រូវការអតិថិជនរថយន្តប្រណិតជំនាន់ថ្មី ហើយបច្ចុប្បន្ន ឡិចស៊ឺសមានវត្តមានក្នុងប្រទេសនិងតំបន់ជាង៩០នៅទូទាំងពិភពលោក។ ក្រុមការងារឡិចស៊ឺសនៅជុំវិញពិភពលោក បានប្ដេជ្ញាយ៉ាងមោះមុតក្នុងការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យ និងពោរពេញដោយក្ដីរំភើបដែលអាចស្វែងរកបានតែនៅឡិចស៊ឺស រួមទាំងមានឆន្ទៈក្នុងការផ្លាស់ប្ដូរពិភពលោកផងដែរ៕

ទំនាក់ទំនង៖ 017 222 733 / 017 888 727