(ឡុងដ៍)៖ ខ្សែការពារកណ្តាលសញ្ជាតិស៊ែប៊ី Nikola Milenkovic បានចូលរួមជាមួយក្លិប Nottingham Forest លើកិច្ចព្រមព្រៀង ៥ឆ្នាំ បន្ទាប់ពីលេង ៧ឆ្នាំនៅក្លិបអ៊ីតាលី Fiorentina។​ នេះបើយោងតាមក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

Milenkovic វ័យ ២៦ឆ្នាំ ដែលបានលេងទាំង ៣ប្រកួតឱ្យក្រុមជម្រើសជាតិស៊ែប៊ីនៅព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ នោះ បានទទួលការកោះហៅ ៥៧លើក លេងឱ្យក្រុមជម្រើសជាតិ និងបានបង្ហាញខ្លួន ២១៦លើកនៅលីគកំពូលអ៊ីតាលី Serie A សម្រាប់ Fiorentina ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa Conference League កាលពីខែឧសភា។

​សូមជម្រាបថា Forest នឹងធ្វើជាម្ចាស់ផ្ទះទទួលក្លិប Bournemouth ក្នុងការប្រកួតលីគ Premier League លើកដំបូងរបស់ពួកគេនៃរដូវកាលថ្មី នៅថ្ងៃទី១៧ ខែសីហាខាងមុខ៕