(មីឡាន)៖ កីឡាករ Maximilian វ័យ ១៧ឆ្នាំ បានចុះកិច្ចសន្យាក្នុងនាមកីឡាករបាល់ទាត់អាជីពលើកដំបូង លេងឱ្យ AC Milan ជាក្លិបដែលឪពុករបស់លោកគឺ Zlatan Ibrahimovic ធ្លាប់ឈ្នះពានធំអឺរ៉ុប UEFA Champions League នៅទីនេះ។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ជាដំបូង Maximilian ទំនងជាត្រូវបង្ហាញខ្លួនក្នុងឈុតយុវជន AC Milan សិននារដូវកាលថ្មីខាងមុខ មុនឈានដល់ការជ្រើសរើសទៅលេងក្នុងក្រុមធំជាបន្ត។

ឪពុករបស់លោកគឺ Zlatan អតីតកីឡាកររបស់ក្លិប FC Barcelona, Paris Saint Germain និង Manchester United ផងនោះ បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពកាលពីឆ្នាំទៅ និងបច្ចុប្បន្ននេះធ្វើជាទីប្រឹក្សាក្លិប AC Milan ផងដែរ។ ការលេងនៅទឹកដី San Siro ស្ថិតក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីមួយនេះ រូបលោកឈ្នះពានធំ UEFA Champions League ជាមួយ AC និងពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ជាមួយ Man Utd នាឆ្នាំ២០១៧ មុនពេលប្រកាសព្យួរស្បែកជើងនៅលើជញ្ជាំង។

បច្ចុប្បន្ននេះ Zlatan ក៏បានកំពុងកាន់កាប់កំណត់ត្រា ក្នុងនាមជាស៊ុតបាន ៦២គ្រាប់ច្រើនជាងគេឱ្យជម្រើសជាតិស៊ុយអែតទៀតផង ពីការចូលលេងបាន ១២២ប្រកួត៕