(មីលេន)៖ ក្លិប AC Milan ស្ថិតក្នុងលីគអ៉ីតាលី Serie A បានសម្រេចក្នុងនាំយកកីឡាករអេស្ប៉ាញ Alvero Morata ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ ក្រោយលើកពាន Euro 2024, ខណៈរបាយការណបង្ហាញថា ស្ថិតក្នុងតម្លៃត្រឹមតែ ១១លានលោកប៉ុណ្ណោះ ពីក្លិប Atletico Madrid ជាមួយនឹងជម្រើសជាតិបន្ថែមបាន ១ឆ្នាំទៀត។

នេះជាការផ្ទេរទៅកាន់ក្លិបអាជីពថ្មីមួយទៀតជាលើកទី២ ក្នុងលីគអ៉ីតាលី Serie A របស់បុរសវ័យ ៣១ឆ្នាំសញ្ជាតិអេស្ប៉ាញ Morata បន្ទាប់ពីចំណាយពេល ២រដូវកាលចុងក្រោយជាមួយក្លិបក្នុងស្រុក Atletico Madrid ស៊ុតបាន ៣៦គ្រាប់ពីការលេខ ៩៣ប្រកួត។ ខណៈតម្លៃផ្ទេរនេះមានភាពខុសគ្នាខ្លាំង បើធៀបនៅពេលរូបគេបានផ្ទេរកាន់ក្លិប Chelsea ជាមួយស្ថិតិមានតម្លៃរហូតដល់ទៅ ៦០លានផោន ពីក្លិប Real Madrid។

Morata ក៏ជាខ្សែប្រយុទ្ធមួយរូបបានរួមចំណែកជួយក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ លើកពានរង្វាន់អឺរ៉ុប European Championship 2024 នេះផងដែរ, ខណៈរូបគេក៏ធ្លាប់ទៅលេងជាមួយក្លិប Juventus បានចំនួន ៤រដូវកាល នឹងជាមួយក្លិប Chelsea FC ផងដែរ ហើយមានបទពិសោធជាកីឡាករលើកពានរង្វាន់ Champions League ២លើកនៅក្លិប Real Madrid៕