(ភ្នំពេញ)៖ Sony ទើបតែប្រកាសចេញកំពូលឧបករណ៍បំពងសំឡេង និងកាសឥតខ្សែក្ដៅៗ ស៊េរី ULT POWER SOUND® series នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីបំពេញចិត្តអ្នកស្រឡាញ់ចូលចិត្ត ស្ដាប់តន្ត្រី ដែលមិនចង់បាត់គុណភាពភ្លេង ហើយគុណភាពឧបករណ៍ថ្មីនេះ ដឹងតែកប់ស៊េរីញ័របេះដូងអ្នកប្រើមិនខាន។

ឧបករណ៍បំពងសំឡេង ឬនិយមហៅខ្លីថាបាស សម្រាប់អ្នកចូលចិត្តបណ្ដែតអារម្មណ៍តាមរយៈដូរតន្ត្រីចម្រៀងឮៗគុណភាពសំឡេងខ្ពស់ក្នុងបរិយាកាសជួបជុំឬកម្មវិធីកម្សាន្តនានាជាក្រុម Sony ប្រកាស Wireless Speaker ខ្លួនដល់ទៅ៣ជម្រើសតាមទំហំនិងតម្រូវការដូចជា ULT TOWER 10 ULT FIELD 7 ULT FIELD 1 និងកាសប្លូធូសឥតខ្សែ សម្រាប់អ្នកស្រឡាញ់ និយមស្ដាប់ចម្រៀងបែបឯកជន ឬបំពេញការងារ នានា ម៉ូដែល ULT WEAR។ គ្រប់ម៉ូដែលទាំងអស់ ទាំងបាសនិងកាសឥតខ្សែសុទ្ធតែរចនាឡើងមាន ប៊ូតុងULT ជាជំនួយគុណភាពសំឡេងបន្ថែមជម្រើស Sound Mode ដើម្បីផ្គាប់ចិត្តអ្នកស្ដាប់ទៅតាមស្ថានភាពប្រភេទចម្រៀង ឬអារម្មណ៍អ្នកស្ដាប់។

ដំណឹងល្អមិនមែនតែការចេញលក់កំពូលឧបករណ៍ ULT POWER SOUND ប៉ុន្មានស៊េរី ដូចបានរៀបរាប់ទេ ប៉ុន្តែ Sony ក៏យកឱកាសនេះប្រកាសពីជោគជ័យមួយផ្នែកទៀតពីកិច្ចសហប្រតិបត្តិការជាមួយកំពូល តារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក និងម្ចាស់ពានរង្វាន់GRAMMY® លោក Peso Pluma ផង។ អាជីពជាសិល្បៈករ ជាអ្នកចម្រៀងដ៏ល្បី Peso បានលើកសរសើរនិងច្បិចពីគុណភាពរាល់ពេលចាក់ ចម្រៀងបែបនេះថា ULT POWER SOUND ជាបាស និងកាសល្អបំផុតមិនឲ្យលោកខកចិត្តទេរាល់ពេលចាក់ចម្រៀងស្ដាប់រាល់ដង។

ជាអ្នកចម្រៀងដូចលោក គ្រប់គ្នាដឹងហើយថាលោកពឹងផ្អែកលើបាសខ្លាំងប៉ុណ្ណា ក្នុងការសរសេរបទចម្រៀងសរសេរភ្លេង ទម្រាំតែត្រូវចិត្តម្ដងៗមិនងាយទេ បទពិសោធន៍ប្រើបាសច្រើនរាប់មិនអស់លោកច្បាស់ណាស់ ថាបាស ULT POWER SOUND ផលិតឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការផ្ដល់បទពិសោធន៍ល្អឥតខ្ចោះ មិនធ្លាប់មានចំពោះហ្វេនរបស់លោក និងចូលចិត្តស្ដាប់តន្ត្រីផ្សេងទៀត។

សិល្បៈករដ៏មានទេពកោសល្យ និងប្រជាប្រិយភាពរូបនេះនឹងចូលរួមជាមួយ Sony ក្នុងយុទ្ធនាការផ្សព្វផ្សាយ «For The Music» ដោយផ្ដោតសំខាន់លើការប្រម៉ូតស៊េរីបាស និងកាសឥតខ្សែ ULT POWER SOUND។

ULT TOWER 10 បាសល្អបំផុតសម្រាប់ច្រៀងផ្ទាល់ត្រូវចិត្តសម្រាប់អ្នករៀបចំកម្មវិធីជួបជុំកម្សាន្តនៅផ្ទះក៏អាចសារ៉េកែច្នៃទៅជាមានប្រព័ន្ធបាសឱ្យពិរោះរណ្ដំ ហើយច្នៃចេញជា ប្រព័ន្ធសំឡេង 360° ភ្លើងពណ៌ ដេគ័រ360° ហើយសំឡេងចម្រៀង ច្រៀងខារ៉ាអូខេផ្ទាល់ក៏360° ក៏បានដែរសម្រាប់កម្មវិធីជួបជុំ។ សមត្ថភាពមិនធម្មតារបស់បាស ULT TOWER 10 មិនមែនសម្រាប់តែចម្រៀងទេ ក៏អាចភ្ជាប់ទៅឧបករណ៍ ផ្សេងទៀត ដូចជាទូរទស្សន៍ ឆ្លាតវៃ ឬឧបករណ៍ អេឡិចត្រូនិកផ្សេងៗណាក៏បាន។

ចំណុចពិសេសរបស់បាស ULT TOWER 10 មានដូចជា៖ ULT POWER SOUND ពិសេសបំផុតរបស់បាស ULT TOWER 10 គឺជំរុញកម្រិតហ្វ្រេកង់ សំឡេងតន្ត្រីទាបនិងលឺកាន់តែពិរោះរណ្ដំ។ បាស ULT TOWER 10 គឺអាចកំណត់ Sound Mode ២ផ្សេងគ្នាតាមការចង់បានដោយចុចប៊ូតុង ULT។ Sound Mode ទី១គឺចុចប៊ូតុង ULT1 ដើម្បីផ្លាស់ប្ដូរសំឡេងហ្វ្រេកង់ទាបឲ្យរាល់មុខងារតន្ត្រីកាន់តែពិរោះងំ។ ឯប៊ូតុង ULT2 ដើម្បីប្ដូរបរិយាកាសឱ្យសំឡេងបាស កាន់ តែឮ សម្រាប់រាំជាដើម។ Sound Field Optimisation ជាមុខងារកាត់បន្ថយសំឡេងរំខាន (noise) ហើយប្ដូរការកំណត់ សំឡេងដោយស្វ័យប្រវត្តិឲ្យសំឡេងកាន់តែឮច្បាស់ បើទោះជាមានសំឡេរំខានច្រើនជុំវិញក៏ដោយ។ 360° Party Sound and 360° Party Light - សំឡេងសម្រាប់ជួយឲ្យរលកសំឡេងពិរោះទៅគ្រប់បរិវេណ ក្នុងបន្ទប់ឬផ្ទះស្មើល្អនិងពន្លឺ ភ្លើងពណ៌រត់តាម ចង្វាក់ភ្លេងចម្រុះពណ៌កម្រិត 360° ដែលញាំឲ្យកម្មវិធីជួបជុំកាន់តែរីករាយ។

Karaoke, Guitar, and TV Sound Booster - ភ្ជាប់មេក្រូ(មីក្រូហ្វូន)ឥតខ្សែគ្រប់គ្រងសំឡេងកម្រិត អេកូ(Echo)និងមុខងារនានានៅផ្នែកខាងលើ។ ភ្ជាប់រួចហើយអ្នកក៏ អាចភ្ជាប់មេក្រូ​ (មីក្រូហ្វូន) មួយទៀត ឬហ្គីតាដើម្បីប្រើ ULT TOWER 10 ជា Amplifier (amp) ជួយឲ្យការលេង ហ្គីតាកាន់តែពិរោះ។ ដោយឡែកការការភ្ជាប់ទៅ ULT TOWER 10 ជាមួយទូរទស្សន៍ ឬSmartphone សុទ្ធតែជួយឲ្យសំឡេងកាន់តែល្អ ហើយបើច្រៀងខារ៉ាអូខេវិញរឹតតែពិរោះ។ Party Connect - ញាំងបរិយាកាសជប់លៀងឲ្យ កាន់តែសប្បាយ ព្រោះអាចភ្ជាប់បាស ២គ្រាប់ ធ្វើឲ្យសំឡេងកាន់តែឮ កាន់តែពិរោះ ហើយនៅពន្លឺរត់តាមភ្លេងរបស់បាសស្រាប់ទៀត។

* ULT FIELD 7 កន្លែងណាក៏ អាចជប់លៀងបានដោយរីករាយអស់ពេលសេដ ថ្ងៃណាក៏រីករាយ ព្រោះបាសមានពន្លឺ ភ្លើងរត់តាមភ្លេង តូចស្រួលដាក់តាមខ្លួនមិនថាទៅដល់ណាកន្លែងណា។ បាស ULT FIELD 7 ចង់បង្កើតបរិយាកាសរីករាយជប់លៀង លែងពិបាកហើយមានមុខងារការពារការជ្រាបទឹក ជ្រាបធូលី ថ្មកាន់ប្រើបានយូរ ហើយកម្មវិធីសប្បាយៗក៏រឹតតែសប្បាយ បានយូរដែរ។ ULT FILED 7 ក៏អាចភ្ជាប់មេក្រូ សម្រាប់ច្រៀង ខារ៉ាអូខេបានគ្រប់ពេលដែរ។

ចំណុចពិសេសរបស់បាស ULT FIELD 7 មានដូចជា៖ ULT POWER SOUND - ផ្លាស់ប្ដូរមុខងារ ULT1 ស្ដាប់តន្ត្រី កាន់តែពិរោះ ឬមុខងារ ULT2 ប្ដូរបរិកាសឲ្យបាសកាន់ តែបុក កាន់តែឮ។ Sound Field Optimisation ទទួលបានបទពិសោធន៍ស្ដាប់តន្ត្រី កាន់តែឡូយ មិនធ្លាប់មាន គឺមុខងារកាត់បន្ថយសំឡេងរំខាន ហើយផ្លាស់ប្ដូរការកំណត់ ដោយស្វ័យប្រវត្តិធ្វើឲ្យសំឡេងតន្ត្រី កាន់តែពិរោះ នៅតែខ្លាំងទោះជាមានសំឡេងរំខាន បែបណាក៏ដោយ។ Party for longer ជួបជុំជប់លៀងនៅទីណា ក៏ដោយកម្មវិធីនៅតែ បានយូរដោយតន្ត្រីកំដររហូតដល់ទៅ ៣០ម៉ោង។ បើ ៣០ម៉ោង មិនគ្រាន់ ULT FIELD 7 ប្រើពេលសាកលឿនតែ ១០នាទីទេ អាចប្រើបាន៣ម៉ោង ឯណោះ។ មិនទាន់អស់ទេ នៅមានមុខងារ ការងារអាវក្រោះ ការពារការធូលីហុយ និងជ្រាបទឹក(IP67)។ កាន់តែឡូយគឺកម្រិតនៃការពារជ្រាបទឹក មិនថាទឹកប្រៃឬទឹកសាបទេ ក៏គ្មានបញ្ហាសម្រាប់ ULT FIELD 7 ដែរ។

Carry anywhere បាសខ្នាតកណ្ដាល ULT FIELD 7 អាចផ្លាស់ទីបានរួល ហើយពេលបើកដំណើរការ ដាក់ផ្ដេកក៏បានបញ្ឈរក៏បាន។ Karaoke and guitar input and lighting ភ្ជាប់តែមេក្រូ(មីក្រូហ្វូន) ១ដើម អាចច្រៀងបានភ្លាម ហើយកាន់តែងាយស្រួលទៀតបើចង់គ្រប់គ្រងសំឡេងឡងរំខានអេកូ(Echo) និងឧបករណ៍គ្រប់គ្រងផ្សេងទៀត។ ឬក៏ភ្ជាប់ហ្គីតា ហើយយកបាស ULT FIELD 7 ជា Amplifier (amp) វិញក៏បាន។ មិនទាន់អស់ទេសូម្បី ពន្លឺ ភ្លើងពណ៌ក៏អាចកំណត់តាមការ ចង់បានទៅតាមបរិកាសដែរ។ Party Connect - រាល់កម្មវិធីជប់លៀងសប្បាយៗ ទាល់តែសំឡេងធុងបាស ឮ ហើយបានភ្លើងឡូយ។ អ្នកអាចភ្ជាប់បាស ២គ្រាប់ ដើម្បីឲ្យកម្មវិធីឲកាន់តែអែម។

ULT FIELD 1 មាឌតូច តែសំឡេងធំតាន់កាន់តែតូចតែ Sony សម្រិតសម្រាំង ULT FIELD 1 មុខងារការរចនា និងសមត្ថភាពមិនធម្មតា។ តូចងាយប្រើ ងាយកាន់ការពារ ការជ្រាបទឹក​ ការពារធូលី ការពាររំញ័រខ្លាំង ហើយថ្ម ប្រើបានយូររាប់ម៉ោង។ តូចមែនសំឡេង ពិរោះខ្លាំង តែមុខងារច្រើនញាក់សាច់។ ULT FIELD 1 មាន ៤ពណ៌ ស ប្រផេះ ទឹកក្រូច និងខ្មៅ។ ចំណុចពិសេសរបស់ បាស ULT FIELD 1 មានដូចជា៖ ULT POWER SOUND - សំឡេងកាន់តែឮ កាន់តែពិរោះ ចុចបើកមុខងារ ULT POWER SOUND។ Anywhere, any way - មានកូនបាស ULT FIELD 1 តូចស្រួលទុកដាក់ អាយុថ្ម ប្រើបានដល់ទៅ ១២ម៉ោង ការពារការជ្រាបទឹក (IP67) ទាំងទឹកសាប ទឹកប្រៃ ការពារធូលី ការពាររំញ័រខ្លាំង។

* កាស ULT WEAR មាន ៣ ពណ៌ ខ្មៅ ស និងប្រផេះ ចំណុច ពិសេសរបស់កាស ULT WEAR មានដូចជា៖ ULT POWER SOUND ចុច ប៊ូតុង ULT ពេលចង់បានសំឡេងកាន់តែអែម។ ULT1 ស្ដាប់តន្ត្រីកាន់តែពិរោះ ឬមុខងារ ULT2 ប្ដូរបរិកាសឲ្យបាសកាន់តែបុក កាន់តែឮ។ ULT WEAR បំពាក់ ដោយ Sony’s Integrated Processor V1 ជា Processor ដូចគ្នា របស់កាសឈ្នះពានស៊េរី 1000X និង Driver ដែលរចនាយ៉ាង សម្រិតសម្រាំងបំពាក់ឲ្យស៊េរី ULT POWER SOUND ដើម្បីរលកសំឡេងល្អ កម្លាំងបាសខ្លាំង និងបញ្ចេញមុខងារលម្អិត របស់ឧបករណ៍ ភ្លេចបាន ច្បាស់ល្អ។

បំពាក់បច្ចេកវិទ្យាបន្ថយ សំឡេងរំខានទ្វេរដងបំពាក់ Processor V1 ធ្វើឲ្យមុខងារកាត់បន្ថយសំឡេង រំខានរបស់កាស ULT WEAR កាន់តែល្អលើស គេ។ ស្ដាប់ចម្រៀង ដែលអ្នកពេញចិត្ត ដោយលែងមានការរំខាន។ រីករាយពេលវេលាស្ដាប់តន្ត្រី របស់អ្នកឲ្យអស់ដៃ។ ការរចនា ក៏យកចិត្តទុកដាក់ខ្ពស់ទាំងបរិវេណ ស៊ុម ទន់ល្មើយ ទូលាយមិនតឹងហប់ តែ គុណភាពសំឡេងខ្លាំង ពិរោះល្អ។ កាសអាចបត់បានពេលឈប់ប្រើ និងមានប្រអប់ដាក់ត្រឹមត្រូវការពារការខូចខាត។ មុខងារ និងលក្ខណៈពិសេសរបស់កាស សម្រាប់ការ ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាមុខងារឆ្លាតវៃ ស្កុបចម្រៀង ពេលអ្នកដោះកាសចេញ ហើយចម្រៀងបន្តចាក់ ពីកន្លែងស្កុប។ ការភ្ជាប់ Bluetooth® យើងអាចភ្ជាប់ម្ដងឧបករណ៍២ ក្នុង ពេលតំណាលគ្នា ដោយមុខងារ Multipoint Connection ។ ចំពោះថ្មវិញ បើសាកពេញយើងអាចប្រើបានដល់ ទៅ ៣០ម៉ោង បើបើកដំណើរការមុខងារកាត់បន្ថយសំឡេង រំខាន ឬ ប្រើបាន ៥០ម៉ោង បើបិទមុខងារនេះ។ កាន់តែអស្ចារ្យ ពិសេសពេលយើងរវល់ មិនមានពេលសាកថ្ម គ្រប់គ្រាន់មុខងារ Super Charge យើង ប្រើពេលសាកតែ ៣នាទី កាស ULT WEAR ប្រើបាន ដល់ទៅ ៩០នាទី។

ផលិតផល ULT POWER SOUND គ្រប់ ស៊េរីមិនមែនផលិតឡើងផ្ដោតលើ តែគុណភាពសំឡេងឲ្យល្អដាច់គេ តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែSony ក៏យកចិត្តទុកដាក់ខ្ពស់បំផុតបរិស្ថានដូចគ្នា។ គ្រឿងបង្គុំប្លាស្ទិក ដែលអាចយកទៅកែច្នៃឡើងវិញខាងក្រុមហ៊ុន ក៏គិតគូរយ៉ាងល្អិតល្អន់ដូចគ្នា។ គុណតម្លៃរបស់ Sony គឺការប្ដេជ្ញាចិត្តខ្ពស់បំផុតក្នុងការកាត់ បន្ថយផលប៉ះពាល់ដល់បរិស្ថាន ពីសំណល់គ្រឿងបង្គុំដែលយើងបានផលិតក្រោយប្រើប្រាស់ដល់អាយុកាល។

កាស ULT WEAR និងបាសម៉ូដែល ULT TOWER 10, ULT FIELD 7 និង ULT FIELD 1 នឹងចេញលក់លើទីផ្សារ ចាប់ពីថ្ងៃនេះតទៅផងដែរ៕