(ភ្នំពេញ)៖ បុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន ស្ថិតនៅលើផ្លូវសម្ដេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រ ក្បែរស្ពានអាកាសមរតកតេជោ ដែលនឹងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៥ នេះ។ លើសពីនេះទៅទៀត គម្រោងនេះស្ថិតនៅកណ្តាលរវាងស្ពានអាកាសមរតកតេជោ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលធ្វើឱ្យងាយស្រួលដល់ការធ្វើដំណើរឆ្ពោះទៅតំបន់ច្បារអំពៅ ចាក់អង្រែ និងចូលមកកណ្ដាលទីក្រុងវិញ។

ដោយសារតែកត្តាទីតាំងដ៏មានសក្ដានុពលនេះហើយ ទើបលោកអ្នកមិនគួរមើលរំលងផ្ទះហ្សបហោស៍ នៅបុរី ប៉េង ហួត គម្រោង ដឹស្ដា ដាយមិន។ បន្ថែមពីលើកត្ដាទីតាំងដ៏ល្អនេះ កត្តាគម្រោងផ្ទាល់ ដែលគម្រោងនេះត្រូវបានអភិវឌ្ឍ លើផ្ទៃដីប្រមាណ៤០ហិកតា មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង និងមានអ្នករស់់នៅយ៉ាងច្រើនកុះកររួចទៅហើយ។ ចំណែកឯចំណុចពិសេសៗរបស់គម្រោងវិញមានដូចជា សួនច្បារសាធារណៈ ផ្សារទំនើប ទូ ATM ផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព២៤ម៉ោង។

បើយើងនិយាយអំពីផ្ទះវិញម្ដង ហ្សបហោស៍ទាំងនេះបានសាងសង់រួចរាល់ ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន សម្រាប់គ្រប់បន្ទប់តែម្ដង។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានគោលការណ៍ បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។

លោកអ្នកអាចជ្រើសរើសហ្សបហោស៍ ៣ប្រភេទ ទៅតាមតម្រូវការអាជីវកម្មរបស់លោកអ្នកដូចជា ហ្សបហោស៍ ម៉ាជេស្ទីក ហ្សបហោស៍ ម៉ូដឺន និងហ្សបហោស៍ ក្លាសស៊ិក ដែលមានកម្ពស់ ៣ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ និង បរិវេណចម្អិនអាហារ១។

លោកអ្នកក៏អាចទៅមើលផ្ទះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789។ ទីតាំងគម្រោងនៅផ្លូវ ៦០ម៉ែត្រ ចុះពីស្ពានអាកាសមរតកតេជោ ប្រហែល ១គីឡូម៉ែត្រ ឬស្វែងរកទីតាំងតាមរយៈតំណនេះ https://bit.ly/TheStarDiamondMaps

https://www.youtube.com/watch?v=JL4cYHL8Z4I
https://www.youtube.com/watch?v=038XFPaChJI