(ភ្នំពេញ)៖ កូនខ្មែរមួយរូបនៅខេត្តកំពង់ស្ពឺ បានយកលុយ ២,៥០០រៀល តែប៉ុណ្ណោះ ទៅទិញបានរថយន្តស៊េរីថ្មី TOYOTA RAIZE ដ៏ថ្មីស្រឡាង ១គ្រឿង ហើយបានទៅប្រាប់គ្រួសារ បែរជាពួកគាត់គិតថាជា Prank ទៅវិញ។

កូនខ្មែរម្នាក់នេះមានឈ្មោះថា លាង ស្រីណាត ដោយគាត់បានទិញ ទឹកក្រូច អាយស៍ កូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មួយដប ដែលមានតម្លៃត្រឹមតែ ២,៥០០រៀល ប៉ុណ្ណោះ តែជាថ្ងៃហេងក៏ថាបាន ស្រាប់តែពេលមួលគម្រប ទឹកក្រូច អាយស៍ កូឡា មក ក៏ឃើញមានរូបរថយន្ត TOYOTA RAIZE នៅក្នុងគម្របតែម្ដង។

បន្ទាប់ពីត្រូវបានរង្វាន់រថយន្ត TOYOTA RAIZE រួចមក មិនបង្អង់យូរ ស្រីណាត ក៏ប្រាប់ទៅកាន់គ្រួសារ តែមិនមានអ្នកណាជឿគាត់ទេ ព្រោះសម័យគេនិយម Prank ធ្វើឱ្យគ្រួសាររបស់នាងគិតថា ស្រីណាត Prank ពួកគាត់ទៅវិញ។ ដោយសារតែមិនអស់ចិត្ត ស្រីណាត ក៏បាននាំគ្រួសារទៅសាកសួរអ្នកលក់ដើម្បីបញ្ជាក់ថាខ្លួនពិតជាត្រូវរង្វាន់រថយន្ត មួយគ្រឿងពិតប្រាកដ ធ្វើឱ្យគ្រួសារភ្លឺភ្នែក និងសប្បាយអរជាខ្លាំង។ ដើម្បីឱ្យគ្រួសារ ស្រីណាត អស់ចិត្ត និងជឿជាក់ពិតប្រាកដ ទឹកក្រូច អាយស៍ កូឡា បានដឹករថយន្ត TOYOTA RAIZE មួយគ្រឿងនេះ ជូនទៅកាន់ប្អូនស្រី លាង ស្រីណាត ដោយផ្ទាល់ដល់ផ្ទះរបស់នាងឯខេត្តកំពង់ស្ពឺតែម្ដង។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនតម្លាភាព ដាក់រង្វាន់ច្រើនពិត ឈ្នះពិត ចែកពិតប្រាកដ ដល់ដៃអតិថិជនកំពូលមហាសំណាងពិត។ ទឹកក្រូច អាយស៍ កូឡា មានរង្វាន់ជាច្រើនដូចជា រថយន្តស៊េរីថ្មី Toyota Raize ជាច្រើនគ្រឿង, ម៉ូតូHonda Beat ជាច្រើនរង្វាន់, ទូរស័ព្ទ SAMSUNG GALAXY A55 ស៊េរីថ្មីស៊ីវីល័យ និងលុយសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកឈ្នះបន្ទាប់ អាចជារូបអ្នក៕

*ជាមួយ ទឹកក្រូច អាយស៍ កូឡា ម្ហូបអីក៏ឆ្ងាញ់!