(ឡុងដ៍)៖ ម្ចាស់ពានរង្វាន់ជើងឯកកីឡាស្នូកឃឺពិភពលោក ចំនួន ៦សម័យលោក Ray Reardon បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ ដោយសារជំងឺមហារីក។ នេះបើតាមការបញ្ជាក់ពីស្ថាប័នរៀបចំព្រឹត្តិការណ៍ World Snooker Tour ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។

លោក Reardon បានស្លាប់កាលពីយប់ថ្ងៃសុក្រ។
លោកបានឈ្នះពានរង្វាន់លំដាប់ពិភពលោកលើកដំបូង ក្នុងឆ្នាំ១៩៧០ ហើយពានរង្វាន់ ៥បន្ថែមទៀត បានឈ្នះជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍។

បុរសដែលមានឈ្មោះក្រៅហៅថា Dracula នេះ បានបន្តលេងស្នូកឃឺ ក្នុងពេលទំនេររបស់លោក បន្ទាប់ពីចូលនិវត្តន៍ ក្នុងឆ្នាំ១៩៩១ ក្នុងវ័យ ៥៨ឆ្នាំ៕