(ថៃ)៖​ ក្រុមហ៊ុនខ្នាតយក្សផលិតរថយន្តអគ្គិសនី AION បានបើកសម្ពោធរោងចក្ររបស់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សនេះ ក៏មានគម្រោងសិក្សាពង្រីកបើករោងចក្រនៅប្រទេសកម្ពុជា នាពេលឆាប់ៗនេះ និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃទៀតផងដែរ ដោយសម្លឹងឃើញពីសក្តានុពល និងរបត់នៃតម្រូវការរថយន្តអគ្គិសនីជាសកល ទាំងក្នុងប្រទេសថៃ និងប្រទេសក្នុងតំបន់។

សូមជម្រាបថា ខ្សែចង្វាក់ផលិតកម្មនៃរោងចក្រផលិតរថយន្តអគ្គិសនី AION ក្នុងប្រទេសថៃមានសមត្ថភាពផលិតរថយន្តអគ្គិសនីរហូតដល់ ៥០,០០០គ្រឿងក្នុងមួយឆ្នាំ៕