(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះ ជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំង ដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួន ក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដ ដើម្បីធ្វើឲ្យពិភពលោក ឲ្យកាន់តែប្រសើរ។

សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ឆ្នាំ ចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះ ប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងអត្ថបទជាបន្តបន្ទាប់ ចំនួនបីភាគនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបង្ហាញប្រជាជនកម្ពុជាអំពីសកម្មភាពនៃនិរន្តរភាពរបស់ក្រុមហ៊ុន ចាប់តាំងពីថ្ងៃប្រតិបត្តិការដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា មហិច្ឆតាក្នុងការ «ធ្វើឲ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្រ្តនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne បានបន្តថា «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវ ជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជា កាន់តែប្រសើរ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែសង្វាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៅទីនេះ»

* និរន្តរភាពសង្គម

សសរស្តម្ភនៃនិរន្តរភាពសង្គមរបស់ក្រុមហ៊ុនផ្តោតលើផ្នែកសំខាន់ៗចំនួនបីមានដូចជា ទី ១ ការទទួលយកភាពចម្រុះ សមធម៌ និងការរួមបញ្ចូល (DEI) ទី ២ ការបង្កើតកន្លែងធ្វើការដែលមានតម្លាភាព និងសុវត្ថិភាព និងទី ៣ ការធ្វើអោយសហគមន៍រីកចម្រើន ។

ជាមួយនឹងសមតុល្យភាពនៃភាពចម្រុះប្រកបដោយសុខមាលភាព ក្រុមហ៊ុននេះបានកើនឡើងចំនួននៃក្រុមគណៈគ្រប់គ្រងដែលមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្ស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានជម្រុញការបណ្តុះបណ្តាលជំនាញ និងចំណេះដឹងជាបន្តបន្ទាប់ ដើម្បីកសាងក្រុមហ៊ុនមួយដែលត្រៀមរួចជាស្រេចនាពេលអនាគត ក្នុងការជំរុញកំណើនអាជីវកម្មប្រកបដោយចីរភាព។ គិតត្រឹមឆ្នាំ ២០២៣ ថ្នាក់គ្រប់គ្រង ត្រូវបានបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ពួកគេក្នុងការជំរុញបរិយាកាសរួមបញ្ចូល និងការកសាងវប្បធម៌នៃការរួបរួមគ្នាជាធ្លុងមួយសម្រាប់បុគ្គលិកទាំងអស់គ្នា។

កម្មវិធីរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការធ្វើអោយប្រសើរឡើងនូវទំនាកទំនងរបស់បុគ្គលិក និងសុខុមាលភាពរបស់និយោជិត បានធ្វើឲ្យក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រ Great Place to Work® កាលពីឆ្នាំ ២០២៣ ដែលធ្វើឲ្យក្រុមហ៊ុននេះ បានក្លាយជាឧស្សាហកម្មផលិតស្រាបៀរដំបូងគេរបស់ប្រទេសកម្ពុជាដែលសម្រេចបាននូវការទទួលស្គាល់ជាសកល។
ការទទួលស្គាល់នេះ ចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដែលមានតាំងពីដើមរបស់និយោជិតរបស់ក្រុមហ៊ុន ក្នុងការរៀបចំក្រុមហ៊ុនដែលផ្តល់អាទិភាពដល់បុគ្គលិកមុនគេ និងយន្តការរបស់ក្រុមហ៊ុន ដែលជំរុញឲ្យបុគ្គលិកគ្រប់គ្នាអាចឈានដល់ សក្តានុពលពេញលេញរបស់ពួកគេ និងគូសបញ្ជាក់អំពីភាពខ្លាំងរបស់ក្រុមហ៊ុនផលិតស្រាបៀរក្នុងការបណ្តុះវប្បធម៌ដែលផ្តល់អាទិភាពដល់ការជឿទុកចិត្ត ភាពចម្រុះ និងវឌ្ឍនភាព។ គំនិតផ្តួចផ្តើមមួយដែលគួរឱ្យកត់សម្គាល់នោះគឺកម្មវិធីមជ្ឈមណ្ឌលថែទាំកុមារដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដោយសហការជាមួយមជ្ឍមណ្ឌលថែទាំ និងមត្តេយ្យសិក្សា ខែរីងហាតអន្តរជាតិ។ កម្មវិធីនេះផ្តល់ការគាំទ្រត្រឹមត្រូវមួយដើម្បីជួយអាណាព្យាបាលដែលធ្វើការពេញម៉ោងរបស់យើងអោយមានអារម្មណ៍ជឿជាក់ ផ្តោតអារម្មណ៍ និងទទួលបានគាំទ្រនៅកន្លែងធ្វើការ។

លោកស្រី Anne បាននិយាយបន្ថែមពីលើទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលបន្ថែមពីលើប្រតិបត្តិការ និងនិយោជិតរបស់ខ្លួនថា៖ «យើងអាចរីកចម្រើនបានលុះត្រាតែអ្នក ដែលនៅជុំវិញយើងរីកចម្រើនដែរ។ យើងធ្វើការយ៉ាងសកម្មដើម្បីបង្កើតផលវិជ្ជមានសម្រាប់សហគមន៍ក្នុងតំបន់របស់យើង។ ក្រៅពីការស្វែងរកប្រភពអង្ករក្នុងស្រុក ក្នុងការធ្វើជាវត្ថុធាតុផ្សំសម្រាប់ស្រាបៀររបស់យើង យើងក៏គាំទ្រអង្គការដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីផ្តល់ឱ្យកសិករខ្នាតតូចនូវការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្ម និងអាជីវកម្មប្រកបដោយចីរភាពផងដែរ»។

លោកស្រី បានបន្តថា «យើងចូលរួមជាមួយមនុស្សជំនាន់ក្រោយ នៃប្រទេសកម្ពុជាតាមរយៈគម្រោង HEINEKEN Sustainathon ដែលជាកម្មវិធីផ្តួចផ្តើមគំនិត និងការប្រកួតប្រជែងស្តីពីនិរន្តរភាព និងការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមាសម្រាប់និស្សិតសាកលវិទ្យាល័យ។ ដោយមានការចូលរួមជាមួយក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងអង្គការ WWF កម្ពុជា យើងបានដាំដើមឈើចំនួន ១០,០០០ ដើមនៅក្នុងសហគមន៍ក្នុងតំបន់ចំនួនប្រាំ។ បន្ថែមពីនេះ យើងបានបរិច្ចាគនិងដំឡើងអំពូលភ្លើងតាមដងផ្លូវដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យចំនួន ៧៩០ ដើម ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍សម្រាប់សហគមន៍ក្នុងតំបន់ចំនួនប្រាំនោះផងដែរ»។

* សង្គម
ការទទួលយកភាពចម្រុះ សមធម៌ និងការរួមបញ្ចូល
* មហិច្ឆតារួមជាសកលសម្រេចបាននូវការផ្ដល់ប្រាក់បៀរវត្តន៍ស្មើគ្នាសម្រាប់ការងារស្មើគ្នា
* ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៃភាពរួមបញ្ចូលសម្រាប់ថ្នាក់គ្រប់គ្រង
* ការកសាងវប្បធម៌ប្រកបដោយសុវត្ថិភាពដោយមិនមានគ្រោះថ្នាក់ដល់ជីវិត កន្លែងធ្វើការប្រកបដោយតម្លាភាព និងសុវត្ថិភាព
* វិញ្ញានបនប័ត្រ Great Place to Work®
* ១០០% នៃនិយោជិតទទួលបានប្រាក់ឈ្នួលសមរម្យ
* បុគ្គលិកបានទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធី HEINEKEN Life Saving Commitments ការធ្វើឲ្យសហគមន៍រីកចម្រើន
* កសិករចំនួន ១,៥០០ នាក់បានទទួលការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព
* ដើមឈើចំនួន ១០,០០០ ដើមត្រូវបានដាំដោយការចូលរួមសហការជាមួយអង្គការក្នុងស្រុក
* អំពូលបំភ្លឺផ្លូវដោយប្រើពន្លឺព្រះអាទិត្យចំនួន ៧៩០ ត្រូវបានបរិច្ចាគ និងដំឡើងនៅក្នុងសហគមន៍ចំនួនប្រាំ
* កម្មវិធី HEINEKEN Sustainathon ដែលជាកម្មវិធីសម្រាប់និស្សិតសាកលវិទ្យាល័យប្រកួតប្រជែងដើម្បីបំផុសគំនិតលើប្រធានបទនិរន្តរភាព

* ការជំរុញក្នុងការធ្វើឲ្យប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរឡើង

សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិតជាលើសពីក្រុមហ៊ុនស្រាបៀរទៅទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និងចូលរួមចំណែកក្នុងការបង្កើតអនាគត នៃប្រទេសកម្ពុជាអោយកាន់តែប្រសើរ ដោយរួមគ្នាជាមួយភាគីពាក់ព័ន្ធទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនរួមមាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។

ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែក ដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត។ យើងរួមគ្នាធ្វើការឆ្ពោះទៅការធ្វើអោយប្រទេសកម្ពុជាកាន់តែប្រសើរឡើង»