(ភ្នំពេញ)៖ នៅក្នុងវិស័យធុរកិច្ច និង ហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍទៅរកភាពជោគជ័យមិនត្រឹមតែត្រូវការភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែការយល់ដឹងយ៉ាងច្បាស់លាស់ និងត្រឹមត្រូវអំពីស្តង់ដារហិរញ្ញវត្ថុ និង គណនេយ្យ ក៏ជាកត្តាដ៏ចាំបាច់ផងដែរ សម្រាប់សហគ្រាសដែលមានគោលបំណងបង្កើនភាព ជោគជ័យក្នុងទីផ្សារពិភពលោក។

ខណៈពេលដែលស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញត្ថុអន្តរជាតិ IFRS for SMEs មានការទទួលស្គាល់ជាអន្តរជាតិ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់នៅជុំវិញពិភពលោក ដែលកំពុងប្រើប្រាស់ និងគោរពតាមស្តង់ដាររបាយការណ៍ហិរញ្ញត្ថុអន្តរជាតិ IFRS for SMEs ដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារពិភពលោក។ ហេតុដូចនេះ គុណតម្លៃនៃការសិក្សា និងការយល់ច្បាស់ពីការអនុវត្តតាមគោលការណ៍ របស់ស្តង់ដារ IFRS ធានានូវការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ក៏ដូចជារបាយការណ៍លំហូរសាច់ប្រាក់សម្រាប់សហគ្រាស និងក្រុមហ៊ុនទាំងអស់ ដែលមានដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង កម្មវិធីសិក្សា សញ្ញាបត្រ IFRS សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅវិទ្យាស្ថានខេមអេដ ត្រូវបានរៀបចំជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) និងដើម្បីបំពេញតម្រូវការជាក់លាក់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញញវត្ថុ សម្រាប់ក្រុមហ៊ុនឯកត្តបុគ្គល ស្របតាម CIFRS សម្រាប់អង្គគភាពធុនតូច និងមធ្យម និង IFRS សម្រាប់អង្គភាពធុនតូច និងមធ្យម។

បន្ថែមពីនេះទៅទៀត វគ្គសិក្សានេះអាចជួយដល់សិស្សនិស្សិបានយ៉ាងច្បាស់លាស់ អំពីវិធីសាស្ត្រក្នុងការកត់ត្រា ចំណូលទ្រព្យ គណនាពន្ធលើប្រាក់ចំណូល និងធ្វើរបាយការណ៍ លំហូរសាច់ប្រាក់ ដែលជាប្រយោជន៍ក្នុងការអនុវត្ត ក្នុងសហគ្រាសជាក់ស្តែង។ ជំនាញនេះ ក៏បានជួយធានាថាអាជីវកម្មរបស់អ្នកនឹងគោរពតាមស្តង់ដារ អន្តរជាតិ ក៏ដូចជាជួយអ្នករៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្នុងការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ និងក្នុងការដោះស្រាយប្រធានបទ ដែលមិនទាន់ក្លាយជាកម្មវត្ថុនៃស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិនាពេលអនាគត។

វិទ្យាស្ថានខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិមួយដែលបានទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើន រួមមានស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស ការទទួលស្គាល់គុណភាពដោយស្ថាប័នអន្តរជាតិ ដែលវាយតម្លៃគុណភាពគ្រឹះស្ថាន ឧត្តមសិក្សា ACBSP ពីសហរដ្ឋអាមេរិក ស្ថាប័នអ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក និងការទទួលស្គាល់លើគុណភាពនៃការបង្រៀនកម្រិតផ្កាយប្រាំពី ស្ថាប័នវាយតម្លៃគុណភាព QS Stars នៃចក្រភពអង់គ្លេស។

ទន្ទឹមនឹងនេះ វិទ្យាស្ថានខេមអេដ កំពុងទទួលចុះឈ្មោះនិស្សិត ដើម្បីសិក្សាលើវគ្គសិក្សានេះ ដោយនិស្សិតត្រូវចុះឈ្មោះតាមរយៈគេហទំព័រ https://web.cam-ed.com/beta/ifrs-register ឬធ្វើការទំនាក់ទំនងផ្ទាល់ ដើម្បីសួរព័ត៌មានបន្ថែមតាមរយៈអ៉ីម៉ែល [email protected] ឬលេខទូរសព្ទ 070 673 673 / 010 986 523 / 078 588 886 ៕