(បរទេស)៖ Apple Intelligence ត្រូវបានគេជឿងថា នឹងក្លាយជាចំណុចខ្លាំងមួយរបស់ Apple ដែលនឹងមានសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 18 និងមាននៅលើម៉ូដែល iPhone 16 នាពេលខាងមុខ។ លក្ខណៈពិសេសនេះ ក៏ត្រូវបានគេមើលឃើញថា នឹងអាចជួយបង្កើនចំនួនលក់ iPhone របស់ Apple ប៉ុន្តែបើតាមអ្នកវិភាគល្បី លោក Ming-Chi Kuo បានលើកឡើងនាពេលថ្មីៗនេះថា លក្ខណៈពិសេស AI របស់ក្រុមហ៊ុន ឬ Apple Intelligence នឹងមិនមានឥទ្ធិពលលើការលក់ ឬការបញ្ជាទិញពីអ្នកផ្គត់ផ្គង់របស់ iPhone 16 នោះទេ ហើយ Apple ហាក់មានសុទិដ្ឋិនិយមខ្លាំងពេក ដែលរំពឹងថា Apple Intelligence អាចបង្កើនចំនួនលក់ iPhone 16 ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន WCCF Tech។

អ្នកវិភាគរូបនេះ បានលើកឡើងដូចខាងលើ ដោយផ្អែកលើហេតុផលពីរយ៉ាង ថាហេតុអ្វីបានជាការលក់ iPhone 16 នៅតែដដែលដូចដែលលោកបានដកស្រង់ចេញពីក្រុមហ៊ុន TSMC ដោយបញ្ជាក់ថា មិនឃើញមានការកើនឡើងឯកតាការលក់សម្រាប់ឆ្នាំនេះទេ ដែលមានន័យថា ការបញ្ជាទិញត្រូវបានរក្សាទុកតួលេខដដែល។ ហេតុផលមួយទៀត គឺអ្នកវិភាគរូបនេះ បានដកស្រង់ចេញពី Largan ដែលជាក្រុមហ៊ុនផ្គត់ផ្គង់មួយរបស់ Apple បានអះអាងថា ការបញ្ជាទិញ សម្រាប់ម៉ូដែលកម្រិតខ្ពស់ គឺដូចគ្នាទៅនឹងឆ្នាំមុនផងដែរ។

យោងតាមលោក Kuo ការបញ្ជាទិញ iPhone 16 របស់ Apple នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ នឹងមានប្រហែល ៨៧លានគ្រឿង ដែលជាចំនួនតិចជាង បើប្រៀបធៀបនឹងការបញ្ជាទិញរបស់ iPhone 15 ក្នុងរយៈពេលដូចគ្នា។ លោក Kuo បញ្ជាក់ថា អ្នកផ្គត់ផ្គង់មួយចំនួន ក៏បានសួរអំពីការបង្កើនទៅលើការផលិតផងដែរ ប៉ុន្តែវាអាចនឹងជាប់ពាក់ព័ន្ធទៅនឹងហេតុផលជាក់លាក់នៅក្នុងឧស្សាហកម្ម ឬសមាសភាគជាច្រើន។ បន្ថែមពីនេះក៏មានការំពឹងថា Apple Intelligence នឹងជួយបង្កើនការលក់ទៅលើស្មាតហ្វូន iPhone 16 នោះ អាចនឹងក្លាយជារឿងដែលសុទិដ្ឋិនិយមជ្រុលពេកហើយ។ ការប្រកាសបង្ហាញនូវ Apple Intelligence នេះគឺជាហេតុផល នៃការបង្កើនទៅលើការលក់ iPhone 16 ។

តាមការប្រកាសកន្លងមក គេបានដឹងថា Apple Intelligence អាចនឹងចាប់ផ្តើមប្រើប្រាស់បានចេញពី iPhone 15 Pro ឬខ្ពស់ជាងនេះ ហើយអតិថនអាចធ្វើការ upgrade បាននៅលើ version ចាស់ៗផងដែរ។ Apple Intelligence មានសមទ្ធភាពជាច្រើនដូចជា Writing Tools, Image Playground និង Genmoji ថែមទៀត៕