(ឡុងដ៏)៖ ក្លិប Chelsea FC បានសម្រេចក្នុងចុះកិច្ចព្រមព្រៀងទិញយកកីឡាករវ័យក្មេង Caleb Wiley ពីក្លិប Atlanta United នៃលីគសហរដ្ឋអាមេរិក MLS ជាមួយកិច្ចសន្យារយៈពេល ៦ឆ្នាំ, នេះបើតាមប្រភពពីក្លិបនៃលីគអង់គ្លេស បានប្រកាសនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។

ក្លិប Chelsea មិនបានបង្ហាញនៅតម្លៃផ្ទេរនេះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា ការផ្ទេរនេះស្ថិតក្នុងតម្លៃប្រមាណ ១១លានដុល្លារ ចំពោះការនាំយកខ្សែការពារមានសញ្ជាតិអាមេរិក Caleb Wiley ដែលអាចរកបាន ៦គ្រាប់ ពីការលេង ៨៣ប្រកួតរូបនេះ ។

Caleb Wiley ធ្លាប់បង្ហាញខ្លួនផ្លូវការចំនួន ២លើកជាមួយជម្រើសជាតិអាមេរិក ខណៈពេលនេះក៏កំពុងជាប់ក្នុងជម្រើសអាមេរិក នៅព្រឹតិ្តការណ៍ Olympic Gams 2024 ហើយរូបគេក៏ស្ថិតក្នុងកិច្ចសន្យាអាចបន្ថែមបាន ១ឆ្នាំទៀតជាមួយក្លិបតោខៀវផងដែរ ៕