(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគអាជីព Premier League របស់អង់គ្លេស បានបញ្ចេញរូបរាងបាល់ទាត់ថ្មី ដើម្បីត្រៀមចាប់ផ្តើមរដូវកាលឆ្នាំ២០២៤-២០២៥ ដែលនឹងមកដល់នាខែសីហាខាងមុខ។ នេះបើយោងតាមព័ត៌មានដែលចេញផ្សាយនៅលើ Channel Telegram នាថ្ងៃនេះ។

បាល់ផ្លូវការដែលនឹងប្រើប្រាស់ក្នុងប្រកួតទាំង ២០ក្លិបក្នុងលីគនារដូវកាលថ្មីនេះគឺមានឈ្មោះថា «flight» ផលិតដោយក្រុមហ៊ុន Nike ដែលមានសាច់ពណ៌ស លាយលឿង និងខៀវ រួមទាំង Logo របស់ Nike និងរូបក្បាលតោនៅបាល់នោះថែមទៀតផង។

វត្តមានបាល់ថ្មីនេះដែរ នឹងបង្ហាញវត្តមានផ្លូវការនៅពេល Manchester United ប្រកួតបើកឆាកទល់នឹង Fulham នៅរាត្រីថ្ងៃសុក្រឆ្លងចូលថ្ងៃសៅរ៍ នៅពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ នាកីឡដ្ឋាន Old Trafford ផ្តើមសប្តាហ៍ទី១ ជើងទី១ នៃលីគកំពូលអង់គ្លេស Premier League 2024-2025៕