(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចពិន័យអតីតកីឡាករ អេ ភូថង, ប្រពន្ធរបស់លោក និងកូនស្រី មិនឲ្យពាក់ព័ន្ធនឹងសកម្មភាពកីឡាប្រដាល់ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំនួន ៦ខែ។ នេះបើយោងតាមលិខិត ៣ផ្សេងគ្នា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការពិន័យនេះ ធ្វើឡើងបន្ទាប់ពីលោក អេ ភូថង, លោកស្រី សាំង សុម៉ាលី និងកីឡាការិនី អេ យ៉ានុត ធ្វើសកម្មភាពមិនសមរម្យនាបរិវេណសង្វៀនប្រដាល់ ក្រោយពេលកីឡាករ ម៉ឺន មេឃា​ ចាញ់កីឡាករ ចាន់ ប៊ុនហឿន ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់វគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៕