(ភ្នំពេញ)៖ ប្រវត្តិសាស្រ្តបាល់ទាត់ខ្មែរ ដែលមានរង្វាន់ឡានថ្មីខ្លាញ់គោ ម៉ូតូថ្មីជាច្រើនគ្រឿងដំបូងគេដែលប៊ូសស្រ្តងរៀបចំ ពេលនេះបានរកឃើញជ័យលាភីហើយ ឆ្លងកាត់១០ប្រកួត ក្នុងចំណោម ៥១២ក្រុម ដើម្បីឈានដល់ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោ ក្នុងព្រឹត្តិការណ៍ «ប៊ូសស្រ្តងប៉េណាល់ទីឈ្នះឡាន ​រដូវកាលទី១» កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅមុខមហោស្រពទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ប៊ូសស្រ្តងជួយបាល់ទាត់ខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន មានតែក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងតែប៉ុណ្ណោះ ដែលហ៊ានបង្កើតព្រឹត្តិការណ៍ចារជាប្រវត្តិសាស្រ្តបាល់ទាត់ខ្មែរ មានរង្វាន់ឡានថ្មីខ្លាញ់គោ ម៉ូតូថ្មីជាច្រើនគ្រឿង និងទឹកប្រាក់ជាច្រើនទៀត។ មិនតែប៉ុណ្ណោះ កន្លងមកប៊ូសស្រ្តងក៏ជួយគុនខ្មែរ ដាក់រង្វាន់ឡានថ្មីខ្លាញ់គោចារជាប្រវត្តិសាស្រ្តគុនខ្មែរ និងចូលរួមលើកកម្ពស់ឱ្យតម្លៃស្រ្តី រហូតដល់ជាប់កំណត់ត្រាពិភពលោក Guinness World Record ទៀតផង។

គួរបញ្ជាក់ថា ក្រុមជ័យលាភីលេខ១ ឈ្មោះ Suffer FT ដែលមានសមាជិកក្រុមឈ្មោះ ខេង រស្មី, ឡាច ផាន់ណា, ងិន ដាវីន និង គឹម ហៃ ក្រោយពីយកឈ្នះក្រុមជើងឯករង ឈ្មោះ Rocket Ft យ៉ាងស្វិតស្វាញបំផុត។

ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ស្វាងចែស! លេងកីឡា ញុំាប៊ូសស្រ្តង!៕