(ឡុងដ៍)៖ អ្នកចាត់ការ Tottenham Hotspur ផ្នែកនារី លោក Robert Vilahamn បានចុះកិច្ចព្រមព្រៀងថ្មី ជាមួយក្លិប ដែលនឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

Vilahamn វ័យ ៤១ឆ្នាំ ដំបូងឡើយបានចូលរួមជាមួយក្លិប Spurs កាលពីរដូវកាលមុន មកពីក្លិប BK Hacken លើកិច្ចព្រមព្រៀង ២ឆ្នាំ។

លោកត្រូវបានផ្តល់កិច្ចព្រមព្រៀងថ្មី ជារង្វាន់សម្រាប់ការដឹកនាំរដូវកាលដំបូង ដ៏គួរឱ្យចាប់អារម្មណ៍របស់លោក ក្រោយពីដឹកនាំក្លិបឡើងទៅវគ្គផ្តាច់ព្រ័ត្រ Women's FA Cup ដែលពួកគេបានចាញ់ Manchester United និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នៅលីគ Women's Super League។

«ការចុះកិច្ចសន្យាថ្មីជាមួយក្លិប គឺមានអារម្មណ៍អស្ចារ្យណាស់»។ Vilahamn បានលើកឡើង។

សូមជម្រាបថា Tottenham ផ្នែកនារី នឹងចាប់ផ្តើមយុទ្ធនាការលីគ WSL របស់ពួកគេ ទល់នឹងក្លិបទើបឡើងមកលេងថ្មី Crystal Palace នៅថ្ងៃចុងសប្តាហ៍ទី២១-២២ ខែកញ្ញាខាងមុខ៕