(វ៉ាស៊ីនតោន)៖ ទីក្រុង Salt Lake City របស់រដ្ឋ Utah សហរដ្ឋអាមេរិក បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០៣៤ (2034 Winter Olympic Games) នៅថ្ងៃពុធ បន្ទាប់ពីការបោះឆ្នោតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ទីក្រុងរបស់សហរដ្ឋអាមេរិក ដែលធ្លាប់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងារ ក្នុងឆ្នាំ២០០២ មួយនេះ បានទទួលការបោះឆ្នោតគាំទ្រចំនួន ៨៣សំឡេង ក្នុងចំណោម ៨៩សំឡេងនៅឯសម័យប្រជុំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ៕