(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស”ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ឆ្នាំ២០២៤-២០២៥ ដែលវិញ្ញាបនបត្រមួយនេះសរបញ្ជាក់ពីឆន្ទៈមោះមុត របស់ក្រុមហ៊ុន Smart Axiata ក្នុងការបង់ពន្ធទៅកាន់អគ្គនាយកដ្ឋានពន្ធដារប្រកបដោយតម្លាភាព អនុលោមភាព និងការទទួលខុសត្រូវ។

វិញ្ញាបនបត្រមួយនេះបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Smart បានយកចិត្តទុកដាក់គោរពតាមក្របខណ្ឌរដ្ឋាភិបាលប្រកបដោយស្តង់ដារ ទំនួលខុសត្រូវ និងក្រមសីលធម៌។ការបង់ពន្ធត្រឹមត្រូវទៅដល់រាជរដ្ឋាភិបាល ជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ ព្រោះការបង់ពន្ធនេះជាការផ្ដល់ជាមូលនិធិដល់ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងសកម្មភាពសង្គម ដែលអាចលើកកម្ពស់ កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាបាន។

លោកស្រី Aida Ahmad Daud ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា វាជាកិត្តិយសធំមួយរបស់ក្រុមហ៊ុន Smart ដែលបានទទួលនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ។ យើងមានសេចក្ដីត្រេកអរនៅពេលដឹងថា ការខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តរបស់យើងក្នុងការប្រតិបត្តិកិច្ចការហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងការទទួលខុសត្រូវនេះ មិនត្រូវបានមើលរំលងឡើយ។ ក្រុមហ៊ុន Smart ជឿជាក់ថាការបង់ពន្ធប្រកបដោយទំនួលខុសត្រូវ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យរបស់យើងក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យា ដែលគួរឱ្យទុកចិត្តបំផុតនៅឆ្នាំ២០២៦ ខាងមុខនេះ។

ការប្រកាន់ខ្ជាប់របស់ក្រុមហ៊ុន Smart ក្នុងការអនុលោមច្បាប់គឺមានលើសពីការអនុវត្តពន្ធនេះទៅទៀត។ ចក្ខុវិស័យដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តបំផុតក្នុងឆ្នាំ២០២៦ នេះ បានចាក់ឫសយ៉ាងរឹងមាំក្នុងរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ ធាតុសំខាន់នៃចក្ខុវិស័យនេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ទៅលើ ESG ជាពិសេសគឺសសរស្ដម្ភ «នាំមុខខាងអភិបាលកិច្ច និងទប់ស្កាត់ហានិភ័យ»

ដើម្បីរក្សាបាននូវប្រតិបត្តិការប្រកបដោយតម្លាភាព ក្រុមហ៊ុន Smart បានអនុវត្តគោលការណ៍ប្រឆាំងអំពើពុករលួយយ៉ាងតឹងរឹង ដោយមានការជ្រោមជ្រែងពីគណៈកម្មាធិការហានិភ័យ និងអនុលោមភាព (Borad Risk of Compliance Committee ឬ BRCC) ។ BRCC ដើរតួយ៉ាងសំខាន់ក្នុងការរក្សាគោលការណ៍ដែលបានចងក្រងឡើងនេះ ដើម្បីធានាបាននូវ ប្រតិបត្តិការដែលគ្មានសំណូកនិងអំពើពុករលួយ។

ការទទួលបាននូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ មាស”ពីអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែជាសមិទ្ធផលមួយរបស់ Smart តែប៉ុណ្ណោះទេ វាក៏ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអនុវត្តអភិបាលកិច្ចល្អ និងការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌។ ស្របពេលដែលក្រុមហ៊ុន Smart បន្ដនាំមុខគេក្នុងវិស័យបច្ចេកវិទ្យា ក្រុមហ៊ុននេះក៏នៅតែបន្តខិតខំប្រឹងប្រែង ជំរុញទំនុកចិត្ត និងទំនួលខុសត្រូវដើម្បីធានាបាននូវចីរភាពសម្រាប់ពេលអនាគត។

តាមរយៈប្រតិបត្តិការពន្ធដារប្រកបដោយស្ដង់ដារនេះ ក្រុមហ៊ុន Smart មិនត្រឹមតែបានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ ក្រុមហ៊ុននេះថែមទាំងដើរតួរជាគំរូសម្រាប់ក្រុមហ៊ុនដទៃទៀត ដើម្បីជំរុញឲ្យមានការអនុវត្តពន្ធដារត្រឹមត្រូវផងដែរ។ នេះជាសក្ខីភាពបង្ហាញថា Smart ជាក្រុមហ៊ុនមួយដែលរួមចំណែកក្នុងការជំរុញស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែជឿនលឿន៕