(ភ្នំពេញ)៖ ABAដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជាទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន៣ នៅក្នុងកម្មពិធីប្រគល់ពានរង្វាន់ Euromoney2024 ដែលជាសក្ខីភាពបង្ហាញពីលទ្ធផលសម្រេចបាន​ដ៏ឥតខ្ចោះនិងការប្តេជ្ញាចិត្តឥតងាករេរបស់ABA។ ឆ្នាំនេះABA មានកិត្តិយសដែលបានទទួលស្គាល់ជាធនាគារឆ្នើមបំផុតនៅកម្ពុជាឆ្នាំ២០២៤ និងទទួលបានពានរង្វាន់ធំៗរហូតទៅដល់ពីរបន្ថែមទៀត គឺធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជាឆ្នាំ២០២៤ និងធនាគារឆ្នើមបំផុតលើកិច្ចការទំនួលខុសត្រូវសង្គមនៅកម្ពុជាឆ្នាំ២០២៤។

ABA ត្រូវបានប្រសិទ្ធនាមជាធនាគារឆ្នើមបំផុតនៅកម្ពុជា ១១ឆ្នាំជាប់ៗគ្នាពីទស្សនាវដ្តី Euromoney។
លទ្ធផលហិរញ្ញវត្ថុរឹងមាំនិងការពង្រីកបណ្តាញសេវា ការប្តេជ្ញាចិត្តឥតងាករេ ដើម្បីសម្រេចបានកំណើន​​ប្រកបដោយស្ថិរភាពរបស់ ABA បានស្ដែងឲ្យឃើញយ៉ាងប្រត្យក្សនៅលើគ្រប់ទិដ្ឋភាពធុរកិច្ចរបស់ខ្លួន។ ធនាគារសម្រេចបានម៉ាទ្រីកលទ្ធផលហិរញ្ញវត្ថុគួរឲ្យកត់សំគាល់នៅឆ្នាំ2023 ដែលបន្តឈរយ៉ាងរឹងមាំក្នុងវិស័យធនាគារនៅកម្ពុជា។

ទ្រព្យសកម្មសរុបមានការកើនឡើង២៧% រហូតដល់១១.៥ប៊ីលានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរប្រាក់បញ្ញើអតិថិជនបានកើនឡើង២៦% រហូតដល់៩.២ប៊ីលានដុល្លារអាមេរិក និងកម្ចីដុលសម្រេចបានចំនួន៩.២ប៊ីលានដុល្លារដែលមានការកើនឡើង ២១%បើប្រៀបធៀបនឹងដំណាច់ឆ្នាំមុននេះ។ លើសពីលទ្ធផលហិរញ្ញវត្ថុធនាគារ ABAក៏បានបន្តពង្រីកបណ្តាញសាខារបស់ខ្លួនផងដែរ។ រាប់ចាប់ពីដំណាច់ឆ្នាំ2023 ABAបានបម្រើសេវាកម្មអតិថិជនតាមរយៈសាខាចំនួន៩៥ និងទីតាំងស្វ័យសេវាABA24/7ចំនួន៤៥កន្លែង ដែលបង្ហាញពីកំណើនទីផ្សារយ៉ាងធំ។

គួរកត់សម្គាល់ថា ការផ្តោតសំខាន់របស់ABA ទៅលើដំណោះស្រាយឌីជីថលថ្មីៗបានរំលេចឲ្យឃើញអំពីការប្តេជ្ញាបន្តជំហាននាំមុខគេក្នុងវិស័យធនាគារឌីជីថលដែលកំពុងមានសន្ទុះនៅកម្ពុជា។
ឈានមុខគេក្នុងវិស័យធនាគារឌីជីថលកម្មវិធី ABAMobile ដែលជាផលិតផលឯករបស់យើងបានបន្តឈានមុខគេកាន់តែឆ្ងាយបន្ថែមទៀត ក្នុងនាមជាអេបធនាគារដ៏មានប្រជាប្រិយភាព និងពេញនិយមបំផុតនៅកម្ពុជា។

នៅឆ្នាំ2023 អ្នកប្រើប្រាស់ABAMobile បានកើនឡើង 30%ធៀបនឹងឆ្នាំមុនដោយសម្រេចបានរហូតដល់ 3.1លាននាក់ ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងពង្រឹងនូវសេវាកម្មនិងមុខងារផ្សេងៗលើABAMobile។
អំឡុងពេលពេញមួយឆ្នាំ ABAMobileទទួលបាននូវវឌ្ឍនភាពថ្មីសំខាន់ៗជាច្រើន។ ចំណុចដែលគួរឲ្យកត់សំគាល់នោះគឺការកែប្រែផ្ទៃអន្ដរកម្មក្នុងកំណែ5.0 ដោយបន្ថែមបទពិសោធថ្មីដល់អ្នកប្រើប្រាស់។ ការកែប្រែថ្មីនេះផ្ដល់នូវការប្រើប្រាស់ឲ្យកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងងាយស្រួលជូនអតិថិជនពង្រឹងមុខងារសុវត្ថិភាពព្រមទាំងអាចដូរ និងរៀបចំផ្ទៃអេក្រង់​ឲ្យស្រួលប្រើប្រាស់​ដូចជា កែទំហំអក្សរនិងម៉ូដរចនាជាដើម។

ការផ្ដល់អ៊ីនធឺណិតដោយឥតគិតថ្លៃក្នុង ABAMobile សម្រាប់ប្រព័ន្ធទូរស័ព្ទមួយចំនួនជួយសម្រួលឲ្យអតិថិជនប្រើប្រាស់សេវាធនាគារដោយមិនចាំបាច់មានទិន្នន័យអ៊ីនធឺណិតផ្ទាល់ខ្លួន ដែលជាចំណែក​មួយជួយជំរុញដល់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់របស់អតិថិជន។ ABAក៏បានប្រកាសដាក់ដំណើរការសេវាទូទាត់ឆ្លងប្រទេសតាមរយៈQR នៅក្នុងប្រទេសថៃកាលពីឆ្នាំ2023 ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ABA ធ្វើប្រតិបត្តការដោយរលូនដោយប្រើ ABAMobile ស្គែនកូដThaiQRផងដែរ។

លើសពីនេះទៀតធនាគារបានពង្រីកបណ្តាញទូទាត់ KHQR សម្រាប់អាជីវករកាន់តែទូលំទូលាយដែលកើនឡើងរហូតដល់43%។ កម្មវិធី ABA Merchant ក៏បន្តទទួលបានការកែប្រែដូចជា មុខងារវិភាគដែលអនុញ្ញាតឲ្យអាជីវកម្មតូចធំនានាប្រើប្រាស់ និងវិភាគទិន្នន័យដែលជួយឲ្យពួកគាត់គ្រប់គ្រងសកម្មភាពលក់ដូរប្រកបដោយភាពងាយស្រួលនិងប្រសិទ្ធភាព។ ភាពទំនើបឈានមុខទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីគោលជំហរយ៉ាងរឹងមាំរបស់ABAក្នុងនាមជាធនាគារផ្ដល់សេវាទូទាត់ឌីជីថលឈានមុខគេនិងភាពងាយស្រួលកាន់តែប្រសើរជាលំដាប់សម្រាប់អតិថិជន។

ការកសាងអនាគតប្រកបដោយនិរន្តរភាពតាមរយៈទំនួលខុសត្រូវសង្គមគណៈវិនិច្ឆ័យរបស់ Euromoney បានទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់ធនាគារ ABA លើទំនួលខុសត្រូវសង្គមដែលឆ្លុះបញ្ចាំង ពីការផ្តល់វិភាគទានត្រលប់ទៅកាន់សហគមន៍ និងការរួមចំណែកដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ទំនួលខុសត្រូវសង្គមសំខាន់ៗរបស់ធនាគារ ABA រួមមានការរួមចំណែកជួយវិស័យអប់ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យមានភាពប្រសើរឡើងព្រមទាំងពង្រឹងសមត្ថភាពយុវជននៅទូទាំងប្រទេសកម្ពុជា។ ការរួមចំណែកទាំងអស់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ABAក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។

ABA បានឧបត្ថម្ភទឹកប្រាក់ចំនួន 20,000ដុល្លាអាមេរិក ដល់វិទ្យាល័យនៅស្រុកកំពង់រោទ៍ខេត្តស្វាយរៀង សម្រាប់ជួសជុលអគារ និងរៀបចំឲ្យមានថ្នាក់រៀនកុំព្យូទ័រ ដើម្បីកែលម្អហេដ្ឋារចនាសម្ពន្ធ របស់សាលារៀនឲ្យកាន់តែប្រសើរ។ លើសពីនេះទៀត ABA ក៏បានឧបត្ថម្ភថវិកាចំនួន 300,000ដុល្លារអាមេរិក ដល់សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) សម្រាប់ឆ្នាំ2023-2025 ដើម្បីកម្មវិធីផ្តល់អាហារូបករណ៍និងកម្មវិធីអប់រំរបស់សមាគម។

ធនាគារABA ក៏បានពង្រីកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលទី៣ របស់ខ្លួន នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគិរី ដើម្បីផ្តល់ចំណេះដឹងចាំបាច់មួយចំនួនដល់អ្នកចូលរួម។ ការបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយមានអ្នកភូមិអ្នកស្រុកជាច្រើនចូលរួមប្រមាណ 500នាក់។

ដោយទទួលស្គាល់សារៈសំខាន់នៃការពង្រឹងសមត្ថភាពយុវជន ABA បានសហការជាមួយមូលនិធិកុមារកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កុមារដែលខ្វះខាត តាមរយៈការពង្រឹងចំណេះដឹង និងការអភិវឌ្ឍវិស័យអប់រំដោយមានផ្តល់ការហាត់ការ និងឱកាសការងារអាហារូបករណ៍ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ហេដ្ឋារចនាសម្ពន្ធសាលារៀន និងកម្មវិធីស្ម័គ្រចិត្តផ្សេងៗ។ការទទួលស្គាល់ពី Euromoney គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ABA ចំពោះឧត្តមភាមសម្រាប់អតិថិជននវានុវត្តន៍ និងទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ការប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះសមិទ្ធផលដ៏លេចធ្លោទាំងនេះ​បានត្រួសត្រាយផ្លូវសម្រាប់ អនាគតដ៏ភ្លឺស្វាងដល់អតិថិជនគ្រប់រូបនិងអាជីវកម្មឲ្យកាន់តែរីកចម្រើន៕