(ភ្នំពេញ)៖ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MB Group ទទួលបានការទទួលស្គាល់ប្រកបដោយកិត្យានុភាពពីទស្សនារដ្តី Asian Banking & Finance អន្តរជាតិដ៏ល្បីល្បាញ ដោយក្នុងនោះធនាគារ អ៊ឹមប៊ី ខេមបូឌា បានទទួលពាននូវរង្វាន់ដ៏ធំចំនួនពីរ រួមមាន៖ ពានរង្វាន់ឆ្នើមផ្នែកគំនិតផ្តួចផ្តើមលើបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ប្រចាំប្រទេសកម្ពុជា និង ពានរង្វាន់ធនាគារបុគ្គលកម្រិតមធ្យមក្នុងស្រុកប្រចាំប្រទេសកម្ពុជា។

ពិធីប្រគល់ពានរង្វាន់ដែលបានរៀបចំឡើងកាលពីពេលថ្មីនេះនៅមជ្ឈមណ្ឌលតាំងពិព័រណ៍និងសន្និបាត Marina Bay Sands គឺជាកម្មវិធីដ៏ធំអស្ចារ្យសម្រាប់បណ្ដាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលលេចធ្លោ ពោលគឺជាកម្មវិធីផ្ដល់ការទទួលស្គាល់ចំពោះសមិទ្ធផលក្នុងការអនុវត្តការងារនវានុវត្តន៍ និងការផ្ដោតការយកចិត្តទុកដាក់លើអតិថិជន។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ គឺជាកម្មវិធីដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំធនាគារជាន់ខ្ពស់មកពីទូទាំងតំបន់អាស៊ីមកចូលរួម ហើយក៏ជាមហាព្រឹត្តិការណ៍ដែលត្រូវបានចាត់ទុកថា ជាពិធីពិសារភោជនីយ​អាហារ​ពេលល្ងាច ដើម្បីសម្ដែងនូវការអបអរសាទរដល់ការប្រគល់ពានរង្វាន់ដ៏បំផុតធំមួយ នៅក្នុងប្រវត្តិសាស្ត្រនៃពិធីប្រគល់ពានរង្វាន់ Asian Banking & Finance Awards ដែលមានវត្តមានភ្ញៀវកិត្តិយសចូលរួមប្រមាណជិត ៤០០នាក់​។

កម្មវិធីក្នុងឆ្នាំនេះទទួលបាននូវចំនួនបេក្ខភាពចូលរួមខ្ពស់បំផុតចាប់តាំងពីពេលកម្មវិធីនេះបានចាប់បដិសន្ធិឡើងដោយបានរំលេចនូវភាពសំខាន់ និងស្មារតីប្រកួតប្រជែងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី។ អ្នកចូលរួមត្រូវឆ្លងកាត់ការវាយតម្លៃពីសំណាក់គណៈជ្រើសតាំងដ៏ល្បីល្បាញមកពីក្រុមហ៊ុន EY, Bain & Co., ក្រុមហ៊ុន Deloitte និងក្រុមហ៊ុន PwC ដើម្បីធានាឱ្យបាននូវដំណើរការជ្រើសរើសដ៏សុក្រឹត និងផ្ដល់ពានរង្វាន់នដល់គ្រឹះស្ថានដែលស័ក្តិសមជាងគេបំផុត។ ទស្សនារដ្តី Asian Banking & Finance (ABF) ជាទស្សនាវដ្តីឈានមុខគេផ្ដោតលើ​វិស័យសេវាហិរញ្ញវត្ថុប្រកបដោយថាមវ័ន្តក្នុងតំបន់អាស៊ី មានដំណើរការវិភាគយ៉ាងស៊ីជម្រៅ សាវតារ និងរបាយការណ៍​​តាមវិស័យដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ធនាគារបុគ្គល និងវិស័យធនាគារវិនិយោគនៅទូទាំងតំបន់អាស៊ី។

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ពិតជាមានកិត្តិយសក្នុងការទទួលបាននូវពានរង្វាន់ដ៏អស្ចារ្យនេះ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីដំណើរការដ៏វិសេសវិសាល និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះនវានុវត្តន៍ និងសេវាបម្រើអតិថិជនរបស់ធនាគារ ព្រមទាំងការប្ដេជ្ញាចិត្តជាប់ជាប្រចាំក្នុងការគាំទ្រដល់ធនាគារបុគ្គល និងអតិថិជនជាសហគ្រាសធុនតូច និងមធ្យម នូវផលិតផល និងសេវាច្នៃប្រឌិតថ្មីដែលមានគុណភាពខ្ពស់ ដូចជា កម្មវិធី MBCambodia My Bank App គណនីសន្សំមានកាលកំណត់ ឥណទានទិញផ្ទះ ឥណទានទិញរថយន្ទ ឥណទានផ្ទាល់ខ្លួន ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ឥណទានសាជីវកម្ម ឥណទានវិបារូបន៍ លិខិតធានាហិរញ្ញវត្ថុពីធនាគារ ការផ្ទេរប្រាក់ ការអភិវឌ្ឍហិរញ្ញវត្ថុពាណិជ្ជកម្ម និងសហគមន៍ក្នុងប្រទេសកម្ពុជា។

ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ បន្ទាប់ពីធនាគារបើកប្រតិបត្តិការបានរយៈពេល ១២ឆ្នាំ ក្នុងនាមជាសាខារបស់ធនាគារ អ៊ឹមប៊ី ដែលជាធនាគារឈានមុខគេមួយរបស់ប្រទេសវៀតណាម ធនាគារ អ៊ឹមប៊ី ខេមបូឌា បានវិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជឯករាជ្យមួយនៅក្នុងខែមករា ឆ្នាំ2023 ដោយមានការវិនិយោគទាំងស្រុងពីក្រុមហ៊ុន MB Group។ នៅឆ្នាំដំបូងក្នុងនាមជាធនាគារពាណិជ្ជ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក សម្រេចបាននូវកំណើនដ៏គួរឱ្យកត់សម្គាល់ ដែលសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការប្ដេជ្ញាចិត្ត​​របស់ធនាគារចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្នុងឆ្នាំ2023 ទ្រព្យសកម្មរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា បានកើនឡើងដល់ 71.4% ហើយប្រាក់បញ្ញើបានកើនឡើងដល់ 52.6% ការផ្ដល់ឥណទានមានចំនួនរហូតដល់ 133.9 លានដុល្លារអាមេរិក ពោលគឺ សម្រេចបាននូវកំណើន 73.4% ក្នុងការពង្រីកឥណទានរបស់ខ្លួន បើធៀបទៅនឹងឆ្នាំ2022ដោយ 60.4% ត្រូវបានចូលរួមចំណែកពីសេវាកម្មអតិថិជនជាបុគ្គល ហើយ 39.6% ទៀតគឺចូលរួមចំណែក​​​ពីសេវាអតិថិជនជាសាជីវកម្ម ខណៈពេលដែលធនាគាររក្សាបាននូវអនុបាត NPL ទាបរហូតដល់ 0.5។ ផលបត្រឥណទានរបស់ធនាគារ ដែលផ្ដោតជាចម្បងទៅលើផលិតផល និងឥណទានអាជីវកម្ម បានបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់សហគ្រាសកម្ពុជា និងការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស។

នៅក្នុងត្រីមាសទី1 ឆ្នាំ2024 ធនាគារបានបន្តការរីកចម្រើនរបស់ខ្លួន ដោយក្នុងនោះកំណើននៃការដាក់ប្រាក់បញ្ញើមានចំនួន 45.8% ទ្រព្យសកម្មសរុបបានកើនឡើង 25.6% ពីឆ្នាំមុន ហើយការផ្ដល់ឥណទានបានកើតឡើងរហូតដល់ 140.6 លានដុល្លារអាមេរិក។

ប្រសិនបើក្រឡេកមើលត្រីមាសទី 2 ឆ្នាំ2024 ធនាគារ អ៊ឹមប៊ី ខេមបូឌា មានគោលបំណងវិវឌ្ឍខ្លួន​ទៅជាធនាគារ​ដែលផ្ដល់ភាពងាយស្រួលបំផុត តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដ៏ទំនើប។

ធនាគារមានផែនការវិនិយោគដ៏ធំមួយទៅលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីផ្ដល់ជូនអតិថិជននូវបទពិសោធន៍ដ៏ល្អប្រសើរ និងពង្រីកប្រព័ន្ធ CRM សម្រាប់សេវាធនាគារស្វ័យប្រវត្តិ។ លើសពីនេះទៅទៀត ធនាគារនៅតែបន្តប្ដេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមនៅក្នុងសហគមន៍ ពោលគឺបន្តចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងគំនិតផ្ដួចផ្ដើមសង្គម ដែលផ្ដោតលើការលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជាជនកម្ពុជា។

លោក Nguyen Anh Khanh នាយកប្រតិបត្តិ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពានរង្វាន់នេះ ដោយបានបញ្ជាក់ថា ការទទួលស្គាល់ដ៏មានមោទនភាពនេះ គឺជាសក្ខីភាពដែលបញ្ជាក់អំពីការខិតខំប្រឹងប្រែងបំពេញការងារ ការប្ដេជ្ញាចិត្ត និងកិច្ចសហការរបស់ក្រុមការងារធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ទាំងមូល។

យើងប្ដេជ្ញាចិត្តផ្ដល់នូវផលិតផល និងសេវាហិរញ្ញវត្ថុគុណភាពខ្ពស់​ជូនដល់អតិថិជនបុគ្គល និងអតិថិជនជាសហគ្រាសធុនតូច និងមធ្យមរបស់យើង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូរសហការ និងបុគ្គលិក របស់យើង ចំពោះការបន្តគាំទ្រនិងជឿទុកចិត្តរបស់ពួកគេនាពេលកន្លងមក។ យើងប្ដេជ្ញាបន្តពង្រឹង ចំណងសេដ្ឋកិច្ច នយោបាយ និងសង្គមក្នុងប្រទេសកម្ពុជា ព្រមទាំងបន្តជំរុញចំណងសេដ្ឋកិច្ចទំនុកចិត្ត ការគាំទ្រ និងការជួយគ្នាទៅវិញទៅមកបន្ថែមទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក សាខាព្រះនរោត្តម សាខាអូឫស្សី ឬសាខាបឹងកេងកង ឬទំនាក់ទំនងតាមទូរសព្ទលេខ 023 96 86 86។ សូមចូលរួមតាមរយៈទំព័រ Facebook [MB Bank Cambodia PLC] (https://www.facebook.com/MBBankCambodiaPlc/)។ វែបសាយត៍៖ www.mbcambodia.com ៕