(សៀមរាប)៖ ក្រុមយុវជនជាអ្នកវិទ្យាសាស្រ្តវ័យក្មេងមកពី១៣ប្រទេស ដែលចូលរួមក្នុងកិច្ចប្រជុំអាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង (ASEAN Plus Three Junior Science Odyssey_ATP JSO) លើកទី១០ បានចូលរួមដាំកូនឈើសរុបចំនួន២៤ដើម ជានិមិត្តរូបនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កូនឈើដែលបានដាំ ជាប្រភេទកូនឈើធ្នង់ ត្រូវបានរៀបចំដាំនៅបរិវេណខាងត្បូងកសិន្ធុអង្គរវត្ត៕