(ភ្នំពេញ)៖ ទីផ្សារហិរញ្ញវត្ថុបានរីកចម្រើន និងកាន់តែស្មុគស្មាញ ទើបបង្កើតឱ្យមានតម្រូវការអ្នកជំនាញដែលអាចវាយតម្លៃក្រុមហ៊ុន និងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ព្រមជាមួយនឹងតម្រូវការសម្រាប់អ្នកជំនាញដែលអាចគ្រប់គ្រងលុយរបស់អ្នកវិនិយោគតូច និងធំ​។

ការផ្លាស់ប្តូរបទបញ្ញត្តិគណនេយ្យ តម្រូវឱ្យគណនេយ្យករយល់ពីរបៀបវាយតម្លៃទ្រព្យសម្បត្តិ និងបំណុលរបស់ក្រុមហ៊ុន។ ប្រសិនជាចំណេះដឹង ឬជំនាញនេះ​ នៅមានកម្រិត វាពិតជាពិបាកយល់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ដូចនេះហើយការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ គឺអាចរៀបចំនិស្សិត សម្រាប់អាជីពក្នុងការវិភាគការវិនិយោគ ធនាគារ សវនកម្ម ប្រឹក្សាយោបល់ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ការសិក្សាបរិញ្ញាបត្រជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ នេះមិនមែនត្រឹមតែសិក្សាជំនាញគណនេយ្យ ឬហិរញ្ញវត្ថុប៉ុណ្ណោះទេ និស្សិត នឹងសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្ម ដែលមានរួមបញ្ចូលមុខវិជ្ជាដូចជា ការគ្រប់គ្រង ពាណិជ្ជកម្ម និងធនធានមនុស្សផងដែរ។

បច្ចុប្បន្ននេះ និស្សិត នឹងអាចផ្តោតជាពិសេសលើការអប់រំ ដែលមានលក្ខណៈទូលំទូលាយនៅក្នុងផ្នែកសេដ្ឋកិច្ច កុំព្យូទ័រ ការគ្រប់គ្រងពាណិជ្ជកម្ម និងច្បាប់ ដែលជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពការងាររបស់ និស្សិតបញ្ចប់ការសិក្សា។

តើក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ និស្សិតនឹងអាចធ្វើការងារក្នុងតំណែងអ្វីខ្លះ? ចម្លើយនោះ គឺមុខតំណែងជាច្រើនដែលអ្នកសិក្សាជំនាញនេះនឹងអាចអភិវឌ្ឍមុខតំណែង ការងាររបស់ខ្លួនឲ្យក្លាយជាអ្នកវិភាគហិរញ្ញវត្ថុ អ្នកវិភាគការវិនិយោគ អ្នកវិភាគលើថវិកាក្រុមហ៊ុន និងអ្នកត្រួតពិនិត្យ និងប្រមូលពន្ធដារ។ ក្រៅពីនោះទៅទៀត ពួកគាត់ក៏អាចក្លាយជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងអាជីវកម្ម ឬក្រុមហ៊ុនបានដូចគ្នាផងដែរ។

​សម្រាប់សិស្សានុសិស្ស ឬនិស្សិតដែលមានក្តីស្រមៃ ចង់ក្លាយបុគ្គល ដែលមានមុខតំណែង ដែលមានរៀបរាប់ខាងលើ អាចធ្វើការពិចារណា និងជ្រើសរើសសិក្សាលើថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុនេះបាន។
ដើម្បីឲ្យក្តីស្រមៃមួយនេះអាចក្លាយជាការពិតបាន សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ ចង់សិក្សាលើមុខជំនាញនេះ អាចធ្វើការទំនាក់ទំនង និងសាកសួរពត៌មានសិក្សា ទៅកាន់វិទ្យាស្ថានខេមអេដ។ វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានដែលមានឈ្មោះល្បី ក្នុងការបណ្តុះបណ្តាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុអស់រយៈពេល២៤ឆ្នាំ មកហើយ។ និស្សិតដែលសិក្សាកម្មវិធីសិក្សានេះនៅវិទ្យាស្ថានខេមអេដ នឹងទទួលបានសញ្ញាបត្រ ពីរក្នុងពេលតែមួយ ក្រោយបញ្ចប់ការសិក្សារយៈពេលបួនឆ្នាំ ដែលមានដូចជា សញ្ញាបត្របរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអ្នកជំនាញ បច្ចេកទេសគណនេយ្យ (CAT) ដែលមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃគុណភាពអប់រំ ACBSP នៅសហរដ្ឋអាមេរិក និងសមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស។

វិទ្យាស្ថានខេមអេដ កំពុងទទួលចុះឈ្មោះនិស្សិត ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រនេះ និងមានឱកាសទទួលបានអាហារូបករណ៍ ដោយនិស្សិតអាចចុះឈ្មោះតាមរយៈគេហទំព័រ www.cam-ed.edu.kh ឬធ្វើការទំនាក់ទំនងផ្ទាល់ ដើម្បីសួរពត៌មានបន្ថែមតាមរយៈអ៊ីម៉ែល [email protected] ឬលេខទូរស័ព្ទ 078 588 886 / 010 986 523 / 070 673 673 ៕