(ប៊ែរឡាំង)៖ កីឡាការិនីតេន្នីសម្ចាស់ពានរង្វាន់ក្នុងកម្រិត Grand Slam ចំនួន ៣លើក Angelique Kerber ប្រកាសថានាងនឹងចូលនិវត្តន៍ បន្ទាប់ពីចប់ព្រឹត្តិការណ៍ Olympic Games នៅទីក្រុង Paris។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

កីឡាការិនីវ័យ ៣៦ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះ គឺជាអតីតកីឡាការិនីតេន្នីសលំដាប់ទី១ ពិភពលោក ដោយបានឈ្នះពានរង្វាន់ Australian Open និងពានរង្វាន់ US Open ក្នុងឆ្នាំ២០១៦ មុនពេលឈ្នះរង្វាន់ Wimbledon ២ឆ្នាំបន្ទាប់។

កីឡាការិនីរូបនេះបានប្រកួតនៅឯព្រឹត្តិការណ៍ Olympic ឆ្នាំ២០១៦ នៅទីក្រុង Rio ដោយនាងបានឈ្នះមេដាយប្រាក់ ក្នុងវិញ្ញាសាវាយឯកត្តជនផ្នែកនារី និងមិនបានប្រកួតនៅព្រឹត្តិការណ៍ Tokyo Games នោះទេ៕