(ភ្នំពេញ)៖ ឧកញ៉ាសាស្រ្តាចារ្យហុងស៊ុយដ៏ល្បី ឡុង ណាលី បានបង្ហាញពីដីហុងស៊ុយដ៏ល្អមួយ គឺគម្រោង យិន ផារ៉ាដាយ ឋានសួគ៌នៃភាពស្ងប់សុខ ជាទីកន្លែងតម្កល់សព សម្រាប់អ្នកដែលបានលាចាកលោក ដែលជាដីដែលមានជ័យភូមិហុងស៊ុយដ៏ល្អឥតខ្ចោះ អាចជួយឲ្យកូនចៅរកទទួលទានមានបាន និងរីកចម្រើនរុងរឿង ៩ជំនាន់។

សម្រាប់គម្រោង យិន ផារ៉ាដាយ ឋានសួគ៌នៃភាពស្ងប់សុខ ត្រូវបានឧកញ៉ាសាស្រ្តាចារ្យ ឡុង ណាលី រៀបចំឡើងតាមក្បនខ្នាតរចនាបថខ្មែរ និងមានហេដ្ឋារចនាសម្ព័ន្ធ យ៉ាងស្រស់ស្អាត ព្រមទាំងមានកន្លែង ទីសក្ការៈសំរាប់គោរពបូជាបែបខ្មែរ។
គំរោងនេះទីតាំងស្ថិតក្នុងខេត្តកំពត ប្រទេសកម្ពុជា ជាប្រភេទដីដឋេលមានជ័យភូមិហុងស៊ុយលេខល្អ១ ដ៏កម្រលំដាប់ពិភពលោក ដែលមហាសេដ្ឋីកំពូលៗចង់បាន សូម្បីស្តេចចិនសែពិភពលោកក៏ទទួលស្គាល់ ថាជាដីដែលមានជ័យភូមិល្អឥតខ្ចោះ ហើយអាចជួយឱ្យកូនចៅជំនាន់ក្រោយ រីកចម្រើនរុងរឿង៩ជំនាន់បាន។

ទីកន្លែងពិតជាសំខាន់ ក្នុងពិធីតម្កល់សព សម្រាប់អ្នកដែលបានលាចាកលោកទៅ ការតម្កល់សពនៅទីកន្លែងដ៏ល្អ ទើបជួយឱ្យកូនចៅជំនាន់ក្រោយរីកចម្រើនរុងរឿង។

ផ្នូរដូនតាជួយកូនចៅរកស៊ីមានបាន មិនមែនមកពីវិញញាណរបស់ដូនតាចាំជួយយើងទេ តែមកពីឥទ្ធិពលរបស់ DNA របស់ដូនតាដែលបញ្ចុះនៅលើទឹកដីដែលមានភូមិសាស្ត្រល្អ សណ្ឋានដីល្អ។ សម្រាប់ផ្នូរដូនតាដែលអាចជួយឲ្យកូនចៅរកស៊ីមានបានអាស្រ័យលើ៖
១៖ ដីល្អមានភូមិសាស្ត្រល្អ។
២៖ រៀបចំត្រឹមត្រូវតាមក្បួនខ្នាត។
៣៖ រៀបចំឲ្យត្រូវតាមឫក្សពេលាមង្គលដែលអាចជួយកូនចៅបាន៕

http://image.freshnewsasia.com/2021/id-132/fn-2024-07-26-10-24-17-2.JPG