(ប៉ារីស)៖ សម្រាប់ការប្រកួតកីឡាជិះស្គីលើទឹក Surfing ដែលជាវិញ្ញាសាមួយក្នុងចំណោលប្រភេទកីឡានៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ Olympics Paris 2024 នឹងរៀបចំឡើងនៅទឹកដីកោះ Tahiti ដែលជាទឹកមួយរបស់បារាំងស្ថិតលើមហាសមុទ្រប៉ាស៊ីហ្វិក ដោយមានរយៈចំណាយប្រមាណ ១៥០០០គីឡូម៉ែត្រពីទីក្រុងប៉ារីស ។ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ។

សម្រាប់វិញ្ញាសាកីឡារជិះស្គីលើទឹក Surfing នេះដែរ គឺមានវិញ្ញាសាផ្នែកបុរស និងផ្នែកនារី ជាមួយនឹងការប្រកួត ២១ប្រទេសចូលរួម ដែលអត្តពលិកប្រមាណ ៤៨នាក់ចូលរួមប្រជែង ហើយនេះក៏ជាលើកដំបូងរបស់ប្រទេសកាណាដា ក្នុងចូលរួមប្រកួតវិញ្ញាសាជិះស្កីលើទឹកនេះ ខណៈប្រេស៊ីល មានអត្តពិលដល់ទៅ ៦នាក់ច្រើនជាងគេ។

សម្រាប់ពិធីបើកការប្រកួតកីឡាអូឡាំពិកល្ងាចនេះ គឺជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលត្រូវរៀបចំក្រៅសាលលើកដំបូង ពោលគឺនឹងរៀបចំនៅតាមដងទន្លេសែន (Seine River) នាទីក្រុងប៉ារីស ជាមួយក្បួនដង្ហែទូកប្រមាណ ៨៥គ្រឿង ដែលមាន ៣២ប្រភេទកីឡា នឹងមាន ៣២៩វិញ្ញាសាការប្រកួត ៕