(បរទេស)៖ តាមការធ្វើស្ថិតិរបស់សហព័ន្ធ UEFA បានបង្ហាញថា មានកីឡាករបាល់ទាត់តែ ៩រូបប៉ុណ្ណោះលើលោកនេះ ដែលបានឈ្នះពានធំៗកម្រិតពិភពលោក ក្នុងអាជីពលើវាលស្មៅបៃតងរបស់ពួកគេ គ្រាដែលប្រទេសប្រេស៊ីល អតីតម្ចាស់ជើងឯក World Cup ៥សម័យច្រើនជាងគេ មានកីឡាករដល់ទៅ ៣នាក់ឯណោះ។

ក្នុងចំណោមកីឡាករទាំង ៩នាក់ដែលឈ្នះទាំងពាន FIFA World Cup, UEFA Champions League ឈ្នះលក្ខណៈជាក្រុម និងពានឯកត្តជន Ballon d’Or មានតែខ្សែប្រយុទ្ធ Lionel Messi ម្នាក់ប៉ុណ្ណោះដែលមិនទាន់ចូលនិវត្តន៍ ខណៈ ៨នាក់ផ្សេងទៀតបានព្យួរស្បែកជើងនៅលើជញ្ជាំងរួចរាល់ហើយមានដូចខាងក្រោមនេះ៖

១៖ Lionel Messi (អាហ្សង់ទីន)
២៖ Beckenbauer (អាល្លឺម៉ង់)
៣៖ Gerd Muller (អាល្លឺម៉ង់)
៤៖ Zinedine Zidane (បារាំង)
៥៖ Bobby Charlton (អង់គ្លេស)
៦៖ Paolo Rossi (អ៊ីតាលី)
៧៖ Rivaldo (ប្រេស៊ីល)
៨៖ Kaka (ប្រេស៊ីល)
៩៖ Ronaldinho (ប្រេស៊ីល)៕