(សៅប៉ូឡូ)៖ ខ្សែការពារសញ្ជាតិប្រេស៊ីល Wellington និងខ្សែប្រយុទ្ធ Juan នឹងចូលរួមជាមួយក្លិប Southampton នៅខែមករាឆ្នាំក្រោយ ដោយផ្ទេរពីក្លិបប្រេស៊ីល Sao Paulo។ នេះបើយោងតាមក្លិប ដែលទើបឡើងទៅលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

ដោយបានបង្ហាញខ្លួនលើកដំបូង ក្នុងឈុតធំសម្រាប់ Sao Paulo កាលឆ្នាំ២០២០ កីឡាករវ័យ ២៣ឆ្នាំ Wellington បានបង្ហាញខ្លួន ១៥០លើកសម្រាប់ក្លិប។ លោកក៏បានលេងឲ្យជម្រើសជាតិប្រេស៊ីល U-23 ផងដែរ។

ដោយឡែក កីឡាករវ័យ ២២ឆ្នាំ Juan បានលេងឲ្យជម្រើសជាតិប្រេស៊ីល U-17 និង U-18 និងបានបង្ហាញខ្លួន ៨០លើកសម្រាប់ក្លិប Sao Paulo។

សូមជម្រាបថា កីឡាករទាំង ២រូបនេះ នឹងចូលរួមជាមួយនឹងក្លិបអង់គ្លេស Southampton នៅពេលដែលកិច្ចសន្យារបស់ពួកគេជាមួយនឹង Sao Paulo ផុតកំណត់៕