(ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ ប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៤ លើកទី ៧០» (The 70th Bangkok Gems & Jewelry Fair 2024) ចាប់ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈ សម្រាប់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ ដែលផលិតនៅប្រទេសថៃ និងនៅបរទេស។

ក្នុងឱកាសនេះ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ធ្វើដំណើរទៅទស្សនាពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៤ លើកទី៧០» ចាប់ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយយើងខ្ញុំនឹងផ្ដល់ភាពងាយស្រួល ក្នុងការចុះឈ្មោះចូលទស្សនាពិព័រណ៍ និងការណាត់ជួបផ្សេងៗ។

ចំណែកព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១១ ៩២៨ ៥២៣ និង E-mail :[email protected] សូមអរគុណ៕