(ស្វាយរៀង)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Svay Rieng Super Cup លើកទី១ ប្រចាំឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតសសន្សំពិន្ទុតាមពូលនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ស្អែកនេះតទៅហើយ នៅទីលានវិទ្យាល័យ ស្វាយរំពារ ខេត្តស្វាយរៀងតែម្តង។

កម្មវិធីនេះដែរមានក្រុមកីឡាករចំនួន ១៦ក្រុមចូលរួម ដែលបានជ្រើសរើសចេញពីវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ លើកទី៦ ឆ្នាំ២០២៤។

ចំពោះរូបមន្តប្រកួត គឺក្រុមទាំងអស់ត្រូវចាប់ពូលបែងចែកជា ៤ពូល រួមមានពូល ក ពូល ខ ពូល គ និងពូល ឃ ដោយយកក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ដើម្បីឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គបន្តបន្ទាប់រហូតដល់ផ្តាច់ព្រ័ត្រផងដែរ៕