(ប៉ារីស)៖ ក្រុមអត្តពលិកចិន នៅតែបន្តឈរនាំមុខកំពូលតារាងមេដាយក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ជាមួយការកើនមេដាយមាសដល់ ១៣គ្រឿងនិងសរុប ៣១គ្រឿង ខណៈម្ចាស់ផ្ទះបារាំង ឡើងមកឈរលេខ២ ក្រោយបន្ថែមមេដាយមាសកើនដល់ ១១គ្រឿងនិងមេដាយប្រាក់ និងសំរឹទ្ធ សរុមមាន ៣៦គ្រឿង គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ។

ចំណែកឯក្រុមឈរលេខ៣ អត្តពលិកអូស្រ្តាលី ក៏រកបានមេដាយមាស ១១គ្រឿងផងដែរ តែសរុបមេដាយប្រាក់ និងសំរឹទ្ធមានត្រឹម ២២គ្រឿង ហើយក្រុមសហរដ្ឋអាមេរិក ឈរលេខ៤ មានមេដាយមាស ៩គ្រឿង តែមានមេដាយសរុបដល់ទៅ ៤៣គ្រឿងច្រើនងជាងគេ ដ្បិតអត្តពលិកអង់គ្លេស ក៏ឡើងមកឈរលេខ៥ ក្រោយពីកើនមេដាយមាសដល់ ៩គ្រឿងជាបណ្តោះអាសន្ន គិតត្រឹម ៥ប្រទេសកំពូលតារាងចំណាត់ថ្នាក់។

សូមជម្រាបផងថា សម្រាប់ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 លើកទី៣៣ និងបន្តការប្រកួតរហូតដល់ថ្ងៃទី១១ ខែសីហានេះ ទើបបិទបញ្ចប់ជាផ្លូវការ ខណៈនៅរសៀលថ្ងៃទី០៣ នេះដែរ អត្តពលិកកម្ពុជា ផ្នែកកីឡាហែលទឹកនារី គឺកីឡាការិនិ សាក់ប៊ុន អប្សរាកាតារីណា និងធ្វើការប្រកួតលើវិញ្ញាសាហែល ៥០ម៉ែត្រសេរី ៕