(ប៉ារីស)៖ ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស នៅពេលនេះបានឈានមកដល់វគ្គ ៤ក្រុមហើយ ដោយក្រុមម្ចាស់ផ្ទះបារាំង ជួបក្រុមអេហ្ស៊ីប ហើយក្រុមម៉ារ៉ុក ប៉ះក្រុមអេស្ប៉ាញ ក្រោយពីទម្លាក់ក្រុមអាហ្សង់ទីន, ប៉ារ៉ាហ្គាយ, សហរដ្ឋអាមេរិក និងក្រុមជប៉ុន ក្នុងពឹ្រត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ។

រំលឹកផងថា ស្ថិតក្នុងវគ្គ ៨ក្រុម ម្ចាស់ផ្ទះបារាំង បានយកឈ្នះអាហ្សង់ទីន ១-០ ហើយក្រុមអេហ្ស៊ីប យកឈ្នះប៉ារ៉ាហ្គាយ ដោយសម្រេចស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តីលទ្ធផល ៥-៤ ក្រោយស្មើគ្នា ១-១ នៅក្នុង ៩០នាទី ជាមួយគ្នានោះ ក្រុមម៉ារ៉ុក បានយកឈ្នះសហរដ្ឋអាមេរិក ៤-០ និងក្រុមអេស្ប៉ាញ យកឈ្នះជប៉ុន ៣-០ ។

រំលឹផងថា ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស នៅព្រឹត្តិការណ៍ចម្រុះអូឡាំពិក គឺកំណត់ត្រឹមកម្រិតអាយុ U23 ជាមួយលក្ខខណ្ឌបន្ថែមជម្រើសកីឡាមានអាយុលើសតែ ៣នាក់ក្នុងមួយក្រុមចូលរួម ខណៈនៅព្រឹត្តិការណ៍ចម្រុះអូឡាំពិក ឆ្នាំ២០២០ ក្រុមអេស្ប៉ាញ ជាម្ចាស់មេដាយប្រាក់ ជាមួយនឹងក្រុមប្រេស៊ីល ជាម្ចាស់មេដាយមាសនាពេលនោះ ៕