(ប៉ារីស)៖ នៅពេលនេះកីឡាករវាយកូបបាល់ Novak Djokovic សញ្ជាតិស៊ែប៊ី បានឈ្នះមេដាយមាសលើកដំបូងក្នុងអាជីពរបស់រូបគេហើយ ក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវកាល Paris Olympics Games 2024 ក្រោយផ្តួលកីឡាករអេស្ប៉ាញ Carlos Alcaraz ក្នុងលទ្ធផល ២សិត នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាវាយឯកត្តជនបុរស ។

នេះជាលើកដំបូងរបស់ Novak Djokovic ដែលបានឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក ក្រោយពីបានចូលរួម ៥លើកមកនេះ បន្ទាប់ពីធ្លាប់យកបានមេដាយសំរឹទ្ធ ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ នាទីក្រុងប៉េកាំង ឆ្នាំ២០០៨ នាមជាកីឡាករវាយកូនបាល់ម្នាក់ដែលបានឈ្នះជើងឯកផ្នែកឯកត្តជនចំនួន ២៤លើកក្នុងកម្រិត Grand Slam ។

សូមជម្រាបផងថា សម្រាប់ជ័យលាភីម្ចាស់មេដាយទាំង ៣កម្រិត សម្រាប់មេដាយមាស បានទៅលើកីឡាករ Novak Djokovic ជាមួយមេដាយប្រាក់បានទៅកីឡាករ Carlos Alcaraz និងមេដាយសំរឹទ្ធ បានទៅកីឡាករអ៉ីតាលី Lorenzo Musetti ក្នុងវិញ្ញាសាវាយកូនបាល់ផ្នែកបុរសឯកត្តជ នៅកីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics 2024 ៕