(ប៉ារីស)៖ អត្តពលិកប្រជាមានិតចិន ត្រូវការមេដាយមាសតែ ១គ្រឿងទៀតប៉ុណ្ណោះ ដើម្បីឡើងទៅឈរទីកំពូលតារាងមេដាយអូឡាំពិក រដូវក្តៅនៅបារាំង មុនពេលការប្រកួតទាំងស្រុង នឹងបិទបញ្ចប់នៅថ្ងៃអាទិត្យស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ Olympics នាថ្ងៃនេះ។
គិតត្រឹមថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ នេះ ចិនដណ្តើមបានមេដាយមាស ៣៣គ្រឿង ស្មើអាមេរិក ប៉ុន្តែចាញ់ប្រៀបមេដាយប្រាក់ និងសំរឹទ្ធ ក្រោយការប្រកួតយ៉ាងស្វិតស្វាញគិតចាប់តាំងពីថ្ងៃទី២៦ ខែកក្កដាមក។
យ៉ាងណាក៏ដោយ ចិនប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ បច្ចុប្បន្នផងនោះ ត្រូវការត្រឹមមេដាយមាស ១គ្រឿងទៀតប៉ុណ្ណោះ ក្នុងការវិលទៅកាន់តំណែងកំពូលតារាងមេដាយជាថ្មី ក្នុងចំណោម ៨៣មេដាយសរុបនាពេលនេះ គ្រាដែលលេខ១ អាមេរិក មានមេដាយសរុបកើនដល់ ១១១គ្រឿងឯណោះ។
បើក្រឡេកទៅមើលម្ចាស់ផ្ទះបារាំង ដែលទទួលសិទ្ធិធ្វើម្ចាស់ផ្ទះអូឡាំពិក រដូវក្តៅលើកទី២ របស់ខ្លួនវិញ បានធ្លាក់ពីចំណាត់ថ្នាក់លេខ២ មកឈរនៅលេខរៀងទី៦ ជាបណ្តោះអាសន្នវិញ ដោយដណ្តើមបានមេដាយសរុប ៥៦គ្រឿង ក្នុងនោះមេដាយមាស ១៤គ្រឿង ស្មើអង់គ្លេសដែរ តែចាញ់ប្រៀបអូស្រាលី និងជប៉ុនទៅវិញ៕