(អេស្ប៉ាញ)៖ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Ilkay Gundogan ត្រូវបានអនុញ្ញាតក្នុងស្វែងរកនៅជម្រើសមួយក្នុងការចាកចេញពីក្លិប Barcelona នៅរដូវក្តៅនេះ ដែលទើបលេងបាន ១រដូវកាលក្នុងលីគអេស្ប៉ាញ LaLiga ដ្បិតទើបសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងខែសីហា ឆ្នាំ២០២៤ ។
Ilkay Gundogan បានចូលរួមជាមួយក្លិបលំដាប់កំពូល FC Barcelona ដោយគ្មានតម្លៃផ្ទេរនោះទេ កាលឆ្នាំ២០២៣ ពីក្លិបអង់គ្លេស Manchester City ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ ខណៈខ្សែបម្រើរូបនេះបានទៅកាន់ក្លិបថា នឹងមិនឈរនៅលើគោលការណ៍កិច្ចសន្យានោះទេ ប្រសិនណាមានការផ្លាស់បប្តូរដោយសមរម្យណាមួយ ។
ជាមួយគ្នានេះ ក្លិបលីគអង់គ្លេស, អេស្ប៉ាញ ហើយនឹងលីគអារ៉ាប៊ីសាអូឌីត (Saudi Arabia) ក៏មានរបាយការណ៍បង្ហាញថា មានការចាប់អារម្មណ៍ចំពោះខ្សែបម្រើ Ilkay Gundogan ដែលលេងបាន ៥១ប្រកួត ហើយស៊ុតបាន ៥គ្រាប់ជាមួយ Barcelona នឹងបានរួមចំណែកនាំក្រុមបញ្ចប់ការឈរនៅលេខ២ ក្នុងលីគនារដូវកាលមុនផងដែរ ៕