(អាហ្សង់ទីន)៖ កីឡាករប្រធានក្រុម Lionel Messi ត្រូវបានស្ថាប័នគ្រប់គ្រងបាល់ទាត់អាហ្សង់ទីន (Argentine Football Association) បានចេញសេចក្តីរាយការណ៍ថា ត្រូវបានដកចេញពីក្រុមជម្រើសកីឡាករ ២៨នាក់ ក្នុងការត្រៀមលេងវគ្គជម្រុះ FIFA World Cup 2026 ទល់ក្រុមឈីលី នឹងក្រុមកូឡុំប៊ី នៅខែក្រោយនេះ ខណៈរូបគេកំពុងសម្រាកព្យាបាលនៅក្លិបអាជីព Inter Miami ។

Lionel Messi បានជួបបញ្ហារបួសកជើង នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America 2024 កាលពីខែមុនដែលមានសហរដ្ឋអាមេរិក ធ្វើម្ចាស់ផ្ទះការប្រកួត ហើយនេះក៏ជាការខ្វះខាតនៅជម្រើសកីឡាករមានបទពិសោធន៍មួយចំនួនរបស់អាហ្សង់ទីន បន្ទាប់ពីអ្នកចាំទី Franco Armani ក៏ត្រូវបានដកចេញ ជាមួយខ្សែបម្រើ Angel Di Maria បានប្រកាលចូលនិវត្តន៍ក្រោយដណ្តើមបានពានប្រចាំតំបន់ ។

សូមជម្រាបថា ក្រុមអាហ្សង់ទីន ស្ថិតក្រោមការដឹកនាំដោយលោក Lionel Scaloni នឹងធ្វើការប្រកួតជម្រុះ World Cup 2026 ក្នុងតំបន់អាមេរិកខាងត្បូង ២ប្រកួតនៅខែក្រោយមានការបើកទ្វាកីឡដ្ឋាន Monumental ទទួលក្រុមភ្ញៀវឈីលី នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ហើយចេញទៅប៉ះក្រុមកូឡុំប៊ី នៅថ្ងៃទី១១ ខែដដែល ឆ្នាំ២០២៤ ៕