(ភ្នំពេញ)៖ ក្រុមហ៊ុន BOOST DIGITAL/ YMT និង ADJUST រៀបចំវិទិការជាលើកដំបូងរបស់ខ្លួនស្តីពី Next Gen Mobile Measurement to Maximize ROI និង AI-Power Personalization: Enhancing Consumer Engagement ដោយមានការចូលរួមពីក្រុមហ៊ុនធំៗជាច្រើនទាំងក្រុមហ៊ុននៅក្នុងស្រុក និងក្រុមហ៊ុនអន្ដរជាតិ។ វេទិកានេះចំឡើងនៅសណ្ឋាគារ Fairfield by Marriott Phnom Penh កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

លោក Rohan Kapoor នាយកប្រត្តិបត្តក្រុមហ៊ុន BOOST DIGITAL ប្រចាំនៅកម្ពុជា ថៃ និងឡាវ បានឱ្យដឹងថា នេះជាឱកាសដ៏ល្អបំផុតដែលដៃគូសហការ និងតំណាងពីអ្នកវិនិយោគធំៗបានជួបពិភាក្សាគ្នា ព្រមទាំងបានស្វែងយល់បន្ថែមពីដំណើរវិវត្ដ នៃបច្ចេកវិទ្យាទៅលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ លោកក៏បានធ្វើបទបង្ហាញពីស្ថានភាពទូទៅ នៃការវិវត្តន៍ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ(Media Consumption) នៅកម្ពុជា និងទិន្នន័យមួយចំនួនស្តីអំពីការអភិវឌ្ឍន៍ នៃការផ្សព្វផ្សាយតាមប្រព័ន្ធ Digital Advertising នៅចំពោះមុខអ្នកចូលរួមប្រមាណ ១០០នាក់ ។

លោក Rohan Kapoor បន្ដថា ទម្លាប់នែការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានការផ្លាស់ប្តូរ ដោយវិវត្តពីទីផ្សារដែលពឹងផ្អែកយ៉ាងខ្លាំងទៅបណ្តាញសង្គម ទៅជាទីផ្សារមួយដែលមានការ​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយយ៉ាងសំបូរបែប។ តួយ៉ាងយើងបានប្រាស់អ៊ីនធឺណិត ដើម្បីអានព័ត៌មាន មើលវីដេអូ ស្តាប់ចំរៀង ទិញទំនិញ លេងហ្គេម និងក ម្មវិធីកម្សាន្ដផ្សេងៗទៀត ដូចច្នេះវាពិតជាសំខាន់ណាស់សម្រាប់ អ្នកទីផ្សារ និងម្ចាស់ស្លាកយីហោរនីមួយៗ ដែលត្រូវបង្កើនយុទ្ធសាស្រ្តនែការផ្សព្វផ្សារតាមប្រព័ន្ធឌីជីថលរបស់ខ្លួនទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយនានា ដែលអតិថិជនគោលដៅ កំពុងតែប្រើប្រាស់។

ក្នុងឱកាសជាមួយគ្នានេះកញ្ញា Tanya Kongsawat , Partnership Manager – Adjust ក៏បានធ្វើបង្ហាញដ៏មានសារៈសំខាន់មួយទៀតស្តីពី Next Gen Mobile Measurement របស់ ក្រុមហ៊ុន Adjust។ តាមរយៈបទបង្ហាញនេះ អាចជួយពង្រឹងសមត្ថភាព និងបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលប្រកបអាជីវកម្មតាមរយៈ App ផងដែរ។

ក្នុងវគ្គនេះក៏មានការពិភាក្សាទៅលើប្រធានបទ “Cracking the Code: Mastering App Measurement and Growth Strategies” ដែលមានការចូលរួមពី លោក Aly Syed, Director – Commercial Business របស់ក្រុមហ៊ុន Sabay Digital, លោក Tim Grintal, Division Chief Marketing Officer របស់ធនាគារ វីង និងអ្នកស្រី KHOUN Frandara, Acting CEO របស់ក្រុមហ៊ុន TrueMoney កម្ពុជាផងដែរ និងសម្របសម្រួលដោយក កញ្ញា Arrada Duangdao, Partnerships Manager at Adjust ។

លោក Sharath Nair, Senior Manager របស់ក្រុមហ៊ុន Bonzai ក៏បានចូលរួមធ្វើបទបង្ហាញមួយដែរ។ លោកលើកយកប្រធានបទ Simplifies Creative Production with Automation ដែលបានចែករំលែក​ពីបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន Bonzai ដើម្បីជួយបង្កើនលទ្ធភាពបង្កើតមាតិការ តាមបែបទំនើបឆ្នៃប្រឌិតសម្រាប់ការផ្សព្វផ្សាយ តាមប្រព័ន្ធDigital។

លោក Prashant Choudhary, Co-Founder of YMT Indonesia បានធ្វើបទបង្ហាញពីការប្រើប្រាស់បច្ខេកវិទ្យា AI-Power Personalization ដើម្បីជួយបង្កើនប្រសិទ្ធិភាព និងវិសាលភាពការផ្សព្វផ្សាយ តាមប្រព័ន្ធឌីជីថល(Digital Advertising) នៅកម្ពុជា។

ក្នុងឱកាសនេះក៏មានការពិភាក្សារក្រោមប្រធានបទ Digital Engagement ដោយមានការសម្របសម្រួលដោយ លោក Yasir Riaz, Co-Founder of YMT Indonesia និងមានវាគ្មិនកិត្តិយស ដូចជា អ្នកនាង Namrata Yadav, Connected Experience Manager of Heineken Cambodia, អ្នកនាង Molika Saya, Head of Marketing of Visa Camboda និង អ្នកនាង UMAPORN AEMPOO, Head of Marketing and Customer Experience of Chip Mong Insee។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ Email : [email protected] Tel: +855968236867 Linkedin: Boost Digital ៕