(ឡុងដ៏)៖ អ្នកចាំទី Aaron Ramsdale ត្រូវបានក្លិប Wolves ដាក់សំណើរខ្ចីជើងពីក្លិបកាំភ្លើងធំ Arsenal ជាមួយគោលការណ៍សំណើរពេញមួយរដូវកាល ដែលជាគូប្រជែងនៅក្របខណ្ឌលីគអង់គ្លេស, នេះបើតាមប្រភពពី BBC នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។

នេះជាការដាក់សំណើរដេញថ្លៃ ដែលត្រូវបានដាក់ស្នើកាលពីថ្ងៃចន្ទ ក៏មានលក្ខខណ្ឌមួយនៅជម្រើសការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២៥ សម្រាប់អ្នកចាំទី Aaron Ramsdale ដែលបានជាប់ក្នុងបញ្ជីទៅលេងនៅ Euro 2024 ជាមួយជម្រើសជាតិអង់គ្លេស។

Aaron Ramsdale មានវ័យ ២៦ឆ្នាំ សម្រាប់នារដូវកាល២០២៣-២៤ រូបគេបានធ្លាក់ក្នុងជម្រើសទី២ បង្ហាញខ្លូនបានតែ ១១លើកប៉ុណ្ណោះ នៅគ្រប់កម្មវិធីរបស់ក្លិបស្ថិតក្រោមការដឹកនាំដោយលោក Mikel Arteta ដែលបានដាក់ការចាប់អារម្មណ៍នៅជម្រើសដំបូងទៅលើ David Raya ជាអ្នកចាំទីខ្ចីជើងមកពីក្លិប Brentford ។

រំលឹកផងថា Aaron Ramsdale ជាអ្នកចាំទីត្រូវក្លិប Arsenal បានចំណាយទឹកប្រាក់ប្រមាណ ២៤លានផោន នាំមកពីក្លិប Sheffield United កាលឆ្នាំ២០២១ ដ្បិតរដូវកាល២០២៤-២៥ នៅការប្រកួតបើករដូវកាលថ្មីលីគ Premier League រូបគេជាម្ចាស់អាវលេខ១ ស្ថិតក្នុងជម្រើសកីឡាករបម្រុង ៕