(ភ្នំពេញ)៖ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា លោកឧត្តមសេនីយ៍ឯក ឡាំង អូណា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូ និងកីឡាករជម្រើសជាតិកីឡាឡើងភ្នំកម្ពុជា ទៅប្រកួតពានរង្វាន់កីឡាឡើងភ្នំពិភពលោក (IFSC Youth World Championships) នៅសាធារណរដ្ឋប្រជាមានិតចិន។

លោកឧត្តមសេនីយ៍ឯក ឡាំង អូណា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ចំពោះព្រឹត្ដិការណ៍នៃការប្រកួត នឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី២២-៣១ ខែសីហា ឆ្នាំ២០២៤។

គួររំលឹកផងដែរ សហពន្ធ័កីឡាឡើងភ្នំកម្ពុជា បានបង្កើតឡើងបានជាង១០ឆ្នាំមកហើយ សម្រាប់អាណត្តិទី៤នេះ លោកឧត្តមសេនីយ៍ឯក ឡាំង អូណា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសហពន្ធ័កាលពី ខែមីនា ឆ្នាំ ២០២៤កន្លងទៅនេះ ហើយសហពន្ធ័ក៏បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស និងព្រឹត្តិការណ៍ប្រកួតនានា ពិសេសពេលថ្មីៗ ក៏បានរៀបចំប្រកួតកីឡាឡើងភ្នំនៅខេត្តសៀមរាប ដើម្បីឣបឣរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ៕