(ភ្នំពេញ)៖ ក្រុមហ៊ុ​ន Titan Stone Real Estate Group បាន និងកំពុងកសាងស្នាដៃថ្មីលើទឹកដីកម្ពុជា ក្រោយពុះពារជោគជ័យក្នុងសម័យកូវីដ។

* ប្រវត្តិហិរញ្ញវត្ថុជាមួយនឹងសេចក្តីប្រាថ្នា ដើម្បីសម្រេចបាននូវស្នាដៃដ៍អស្ចារ្យ

ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុ ដែលបានចុះបញ្ជីជាផ្លូវការនៅទីក្រុងហុងកុង ក្នុងឆ្នាំ 2003 Titan Stone Real Estate Group បានជួយអតិថិជនក្នុងការរៀបចំផែនការវិនិយោគ និងការបង្កើតគុណសម្បត្តិអស់រយៈពេលជាង ២០ ឆ្នាំជាមួយនឹងក្រុមអ្នកជំនាញហិរញ្ញវត្ថុដ៏រឹងមាំ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនបានឈានជើងចូលទៅក្នុងវិស័យធានារ៉ាប់រង និងអចលនទ្រព្យក្រៅប្រទេស និងការវិនិយោគចម្រុះ ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិពេញលេញ និងគុណភាពខ្ពស់សម្រាប់សហគ្រាស និងអតិថិជនដែលមានទ្រព្យសម្បត្តិកម្រិតខ្ពស់។

ក្រុមហ៊ុនបានបង្កើតសាខានៅក្នុងតំបន់ជាច្រើន រួមទាំង Shenzhen, Xiamen, Taipei ជាដើម ព្រមទាំងបានចូលជាផ្លូវការនៅកម្ពុជា ក្នុងឆ្នាំ ២០១៦ បើយោងតាមអង្គភាពអាជីវកម្មត្រូវបានបែងចែកទៅជា «Titan Stone Insurance», «Titan Stone Real Estate», «Titan Stone Investment» និងគម្រោងសកម្មរបស់ខ្លួនរួមមាន៖ ធានារ៉ាប់រង និងឧស្សាហកម្មហិរញ្ញវត្ថុ គម្រោងអាផាតមិន «Picasso City Garden» តំបន់សេដ្ឋកិច្ចពិសេសហ្គោប៊លធិច ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនបានសហការជាមួយដៃគូជាច្រើន ដើម្បីបង្កើតអគារការិយាល័យឆ្លាតវៃ KY, ក្រុមហ៊ុនមូលបត្រ «Cambodia Securities», ការណែនាំមកនូវម៉ាកហាងនំប៉័ងដ៏ល្បីល្បាញខ្នាតអន្តរជាតិ 85o C, ព្រមទាំងបានពង្រីកហាងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រីក និងការកសាងអាណាចក្រអាជីវកម្មនៅក្នុងវិស័យចម្រុះ។

* ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យតែមួយគត់នៅកម្ពុជា ដែលនាំចូលម៉ាកសញ្ញា Picasso

ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Titan Stone Real Estate Group បានទទួលការអនុញ្ញាតផ្តាច់មុខនៅអាស៊ី ពីក្រុមគ្រួសាររបស់វិចិត្រករជនជាតិអេស្ប៉ាញ ដ៏ល្បីល្បាញឈ្មោះ Picasso ដែលបានក្លាយជាក្រុមហ៊ុនតែមួយគត់នៅអាស៊ី និងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ម៉ាកសញ្ញា Picasso និងស្នាដៃទាំងអស់របស់វិចិត្រករ Picasso។ ជាមួយនឹងការវាយតម្លៃយ៉ាងមុតមាំ និងការទន្ទឹងរង់ចាំរបស់ខ្លួន លើទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសការរំពឹងទុកនៃការអភិវឌ្ឍន៍លំនៅដ្ឋានអាផាតមិន ក្រុមហ៊ុន Titan Stone Real Estate Group បានសម្រេចចិត្តសាងសង់អគារខុនដូ បែបសិល្បៈតែមួយគត់របស់អាស៊ី គឺអគារ Picasso City Garden នៅតំបន់បេះដូងនៃរាជធានីភ្នំពេញបឹងកេងកង១ នៅក្នុងឆ្នាំ ២០១៩។

* រត់យូរដឹងកំលាំងសេះ ស្ថានភាពលំបាកឃើញសមត្ថភាពពិត

នៅចុងឆ្នាំ ២០១៩ ពិភពលោកបានធ្លាក់ក្នុងស្ថានភាពជំងឺរាតត្បាត ដែលមិនធ្លាប់មានពីមុនមក ហើយនៅខែមេសា ឆ្នាំ ២០២០ កម្ពុជាបានអនុម័តវិធានការបិទខ្ទប់ ខណៈដែល Picasso City Garden កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ប្រឈមមុខនឹងការលំបាកជាច្រើនដូចជា កង្វះសម្ភារៈ, កម្លាំងមនុស្សមិនគ្រប់គ្រាន់, ផលរំខានការផ្គត់ផ្គង់ សម្ភារៈសំណង់ និងការរឹតបន្តឹងលើសកម្មភាពសាងសង់។

ដោយប្រកាន់ខ្ជាប់នូវស្មារតីនៃ «ភាពស្មោះត្រង់ជាមុន ទំនុកចិត្តជាអាទិភាព» Titan Real Estate Group ពឹងផ្អែកលើកម្លាំងដ៏រឹងមាំរបស់ខ្លួន ដើម្បីចល័តធនធានទាំងអស់ ដើម្បីគេចផុតពីការហ៊ុំព័ទ្ធក្នុងពេលវេលាដ៏លំបាកបំផុត និងបានបំពេញតាមការរំពឹងទុករបស់អតិថិជន ដើម្បីបញ្ចប់ និងប្រគល់ផ្ទះតាមកាលវិភាគនៅចុងឆ្នាំ2021 និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីអតិថិជន និងដៃគូសហការ ជាពិសេសការយកចិត្តទុកដាក់របស់មិត្តរួមវិស័យ នៅក្នុងវិស័យអចលនទ្រព្យ។

* ការគាំទ្រ និងការលើកទឹកចិត្តរបស់រដ្ឋាភិបាលរួមចំណែកដល់ការអភិវឌ្ឍសហគ្រាស

នៅឆ្នាំ ២០២២ ភ្លាមៗបន្ទាប់ពីជំងឺរាតត្បាតបានធូរស្រាល Picasso City Garden បានរៀបចំពិធីសម្ពោធដ៏ធំមួយ ដែលមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក (បច្ចុប្បន្នជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា) ដែលឆ្លុះបញ្ចាំយ៉ាងពេញទំហឹងពីភាពរឹងមាំ របស់ក្រុមហ៊ុន Titan Stone Real Estate Group និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះទីផ្សារ និងពីសំណាក់អតិថិជន ដែលអត្រាចូលស្នាក់នៅបានឈានដល់ ៧៥% បន្ទាប់ពីបានប្រគល់ផ្ទះដោយជោគជ័យ ។

* គុណភាពសេវាកម្មជាអាទិភាព សមិទ្ធផលនៃម៉ាកសញ្ញាអចលនទ្រព្យ

ក្នុងនាមជាអគារខុនដូរ ដំបូងគេនៅកម្ពុជាដែលបានបញ្ចូលម៉ាកយីហោសិល្បៈបែបអន្តរជាតិ ទៅក្នុងការរចនាស្ថាបត្យកម្មរបស់ខ្លួន Picasso City Garden ប្រើវិធីសាស្រ្តសាងសង់ដែលមានគុណភាពខ្ពស់ វិធីសាស្ត្រជញ្ជាំង diaphragm ដើម្បីបង្កើតអចលនទ្រព្យវិនិយោគ ប្រកបដោយនិរន្តរភាព និងមានសក្តានុពល។ ភាពសម្បូរបែប និងរចនាបថសិល្បៈ ធ្វើឱ្យគម្រោងនេះក្លាយជាជម្រើសដំបូងគេ សម្រាប់លំនៅដ្ឋានលំដាប់ខ្ពស់ នៅក្នុងរាជធានីភ្នំពេញទាំងមូល។ អត្រាជួលបន្តកើនឡើង ហើយឥឡូវនេះបានឈានដល់ប្រហែលប្រមាណ ៩៥% ក្នុងនោះអ្នកជួលភាគច្រើនជានាយកប្រតិបត្តិអាជីវកម្មអន្តរជាតិ ថ្នាក់គ្រប់គ្រងសហគ្រាស និងមន្ត្រីស្ថានទូតមកពីជុំវិញពិភពលោក ដោយផ្តល់សេវាកម្មអចលនទ្រព្យដល់អ្នករស់នៅ ២៤/៧ លើការគ្រប់គ្រងអគារ។ Picasso បានក្លាយជាម៉ាកអចលនទ្រព្យកំពូល នៃគម្រោងខុនដូរនៅកម្ពុជា និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីទីផ្សារ។

* ការបើកដំណើរការ Picasso Sky Gemme ជាផ្លូវការ

នៅក្នុងសុន្ទរកថាក្នុងពិធីសម្ពោធអគារ Picasso City Garden ឆ្នាំ ២០២២ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តជាពិសេសដល់ក្រុមហ៊ុន Titan Stone Real Estate Group ឱ្យបន្តអភិវឌ្ឍគម្រោង Picasso រហូតដល់គម្រោងទី១០។

ថ្ងៃនេះពីរឆ្នាំក្រោយ ពរជ័យរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសម្រេចបណ្តើៗហើយ! Titan Stone Real Estate Group បានត្រៀមខ្លួនរួចរាល់ហើយ! នៅថ្ងៃទី ២២ ខែសីហា ខុនដូរបែបសិល្បៈប្រណិតតែមួយគត់នៃកម្ពុជា - Picasso Sky Gemme (Picasso II) ត្រូវបានដាក់សម្ពោធគម្រោងជាផ្លូវការ ! បែបបទនៃការស្នាក់នៅនឹងកាន់តែប្រសើរ !៕