(បរទេស)៖ Apple បានដើរចេញពីទីផ្សារប្រទេសចិន និងបានចាប់យកទីផ្សារឥណ្ឌាសម្រាប់ជាមូលដ្ឋានក្នុងការឈរជើង ផលិត iPhone ប៉ុន្តែ Foxconn គឺជាអ្នកផ្គត់ផ្គង់ និងទទួលផលិត iPhone ឱ្យ Apple ដដែលនៅក្នុងប្រទេសឥណ្ឌា។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Standard នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់​ថា Foxconn បានចាប់ផ្ដើមផលិត iPhone 16 Pro និង Pro Max នៅក្នុងប្រទេសឥណ្ឌាហើយ។

ប្រភពខាងលើបានបន្ថែមទៀតថា សម្រាប់ iPhone 16 Pro និង Pro Max ដែលផលិតនៅក្នុងប្រទេសឥណ្ឌានេះ អាច​នឹងមានតម្លៃទាបជាងមុនប្រមាណ ១០ភាគរយ ហើយវាក៏ជាជម្រើសថ្មីសម្រាប់ Apple ផងដែរថា ដែលផលិត iPhone នៅក្រៅប្រទេសចិន បន្ទាប់ពីជោគជ័យទៅលើម៉ូដែលជំនាន់មុន។

សារពព័ត៌មាន Bloomberg បានចេញផ្សាយថា Foxconn និងដៃគូរសហការនៅក្នុងប្រទេសឥណ្ឌាគឺ Tamil Nadu បានប្រមូលកម្មកររាប់រយនាក់មកធ្វើការការបណ្តុះបណ្តាលទៅលើសង្វាក់ផលិតកម្ម iPhone 16 Pro និង Pro Max ដោយក្នុងនោះក៏មានកម្មករជំនាញៗជាច្រើនរូបចូលរួមវគ្គនេះផងដែរ ដើម្បីធ្វើជាប្រធានក្រុម ឬប្រធានផ្នែក​ក្នុងការ​ដឹកនាំ​សង្វាក់ផលិតកម្ម៕