(ភ្នំពេញ)៖ ពិតជាអស្ចារ្យ YouTube Channel ដែលមានឈ្មោះថា (UR Cristiano) របស់កីឡាករឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo គិតត្រឹមជាង ១ខែមកនេះ មានអ្នកគ្រាំទ្រចូលទៅ Subscribers រហូតដល់ជាង ១៤លាននាក់ ជាមួយការបង្ហោះវីឌេអូដំបូងគេត្រឹមរយៈពេល ១៧ម៉ោង មានការចូលមើលដល់ទៅជាង ៨លាននាក់ឯណោះ, នេះបើគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។

បញ្ជាក់ផងថា Cristiano Ronaldo បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិបលីគអារ៉ាប៊ីសាអូឌីត Al Nassr ហើយក៏នៅបន្តស្ថិតក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយមិនទាន់គិតអំពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់នោះទេ ៕