(ឡុងដ៏)៖ អ្នកចាំទីឆ្នើមរបស់ក្លិប Manchester City និងជម្រើសជាតិប្រេស៊ីល Enderson បានជាប់ក្នុងបញ្ជីសៀវភៅកំណត់ត្រាពិភពលោក Guinness World Records កាលឆ្នាំ២០១៨ ដែលរូបគេបានទាត់បាល់ចេញពីបង្គោលទីបានចំងាយ ៧៥ម៉ែត្រ ក្លាយជាការទាត់បាល់ទម្លាក់ដ៏វែងបំផុតមួយ ។ ដែលការទទួលបាកំណត់ត្រានេះបានធ្វើក្រោយពេលឈ្នះពាន Premier League 2017-18 ជារដូវកាលដំបូងជាក្លិប ។

Enderson បានប្រើប្រាស់បាល់តែ ៣ប៉ុណ្ណោះ ក្នុងការប៉ុនប៉ងទាត់ ទៅតាមការកំណត់ ៧៥ម៉ែត្រ តែគ្រាប់បាល់ទី៣ រូបគេអាចទាត់ចេញពីបង្គោលទីម្ខាង ទៅម្ខាងទៀត មានចំវងាយប្រមាណ ៧៥.៣៥ម៉ែត្រ ដែលការទាត់នេះត្រូវបានកំណត់ជាច្បាប់ពី Guinness World Records គឺការប្រើជំហទាត់នៅក្នុងរង្វង់ក្រោមខ្សែបន្ទាត់ទី១ នៃបង្គោលទី ដែលមិនអាចឈានជើងទៅមុខផុតខ្សែបន្ទាត់បានទេ ។

កំណត់ត្រានេះ ធ្វើឡើងដោយមានការចូលរួមជាសាក្សីដោយលោក Adam Brown ដែលជាភ្នាក់ងារអ្នកកាត់ក្តីរបស់ Guinness World Records ដែលធ្វើឡើងនៅទីតាំងសាលាបណ្តុះបណ្តាល Etihad Campus ក្នុងទីក្រុង Man City ក្នុងការប៉ុនប៉ងបង្កើតកំណត់ត្រាដោយអ្នកចាំទី Enderson ដែលកំណត់ត្រានេះបានធ្វើឡើងកាលឆ្នាំ២០១៨ ៕