(បរទេស)៖ ស្ថាប័នវិភាគទីផ្សាររថយន្ត JATO Dynamics បានបង្ហាញរបាយការណ៍សម្រាប់ខែកក្កដា ឆ្នាំ ២០២៤ ដោយក្នុងនោះ BMW បានវ៉ាដាច់ Tesla ក្នុងការលក់រថយន្តអគ្គិសនី (EV) នៅអឺរ៉ុបជាលើកដំបូង។ ទីផ្សាររថយន្ត EV របស់អ៊ឺរ៉ុបបានធ្លាក់ចុះ ៦% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលទីផ្សាររថយន្តទាំងមូលមានការកើនឡើងតិចតួច ត្រឹមតែ ២% ប៉ុណ្ណោះ នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

BMW លក់រថយន្ត EV បានចំនួន ១៤​,៨៦៩គ្រឿង នៅខែកក្កដា ឆ្នាំ ២០២៤ ខណៈពេលដែល Tesla លក់បានត្រឹមតែ ១៤,៥៨១គ្រឿងប៉ុណ្ណោះ ។ តួលេខនេះបានបង្ហាញឱ្យឃើញថា BMW បានលក់រថយន្ត EV លើស Tesla បានចំនួន ៣០៨ គ្រឿង ខណៈដែលកាលពីពីរបីឆ្នាំកន្លងទៅ ក្រុមហ៊ុនទាំងពីរបានដាច់ឆ្ងាយពីគ្នា។

ស្របពេល BMW មានការកើនឡើងយ៉ាងឆាប់រហ័ស ស្រាប់តែ Tesla បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ ដោយការលក់ Model Y បានធ្លាក់ចុះ ១៦% ខណៈដែលការលក់ Model 3 បានធ្លាក់ចុះ ១៧% ។

នៅពេលនិយាយអំពីការលក់ម៉ូដែលនីមួយៗ ម៉ូដែល Y នៅតែជារថយន្ត EV ដែលលក់ដាច់បំផុតនៅអឺរ៉ុប និងបាននាំមុខយ៉ាងងាយស្រួល ទៅលើរថយន្ត EV របស់ក្រុមហ៊ុន Volvo ។

ម៉ូដែល BMW មួយចំនួននៅតែបានជាប់ចំណាត់ថ្នាក់កំពូលទាំង១០ គឺ iX1 និង i4 ។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលអ្នកអាចមើលឃើញបញ្ជីរថយន្តដែលលក់ដាច់បំផុត ភាគច្រើនមានជម្រើសដែលសមស្របនឹងថវិកា។ ផ្ទុយ​ទៅ​វិញ BMW កំពុង​មាន​គោល​បំណង​លក់រថយន្តតម្លៃមធ្យម ដូច្នេះ​ការ​ឃើញ​ក្រុមហ៊ុន​បង្កើន​ការ​លក់​ជា​ច្រើន​គឺ​រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍៕