(ឡុងដ៏)៖ លីគកំពូលអង់គ្លេស Premier League 2024-25 ពេលនេះបានឆ្លងផុតសប្តាហ៍ទី២ ដោយមានតែ ៤ក្រុមបន្តការឈ្នះរបស់ពួកគេរកបាន ៦ពិន្ទុ ជាមួយក្រុមមេឃខៀវ Manchester City ឡើងឈរកំពូលតារាងក្រោយយកឈ្នះក្រុម Ipswich Town ៤-១ ហើយការប្រកួតដ៏ជក់ចិត្តរវាង Chelsea យកឈ្នះ Wolves ៦-២ ។

បញ្ជាក់ ក្រុមការពារតំណែងជើងឯក Man City នៅប្រកួតទី៣ ត្រូវប៉ះក្រុម West Ham United នៅចុងខែសីហា ឆ្នាំ២០២៤ ៕