(ភ្នំពេញ)៖ ABA ដែលជាធនាគារធំជាងគេនៅប្រទេសកម្ពុជា មានមោទនភាព ទទួលបានពានរង្វាន់យុទ្ធនាការ ទីផ្សារឆ្នើមប្រចាំឆ្នាំ​ 2024 ពីស្ថាប័ន CMO Asia Awards ក្នុងកិច្ចការទីផ្សារ និងកិច្ចផ្សព្វផ្សាយរបស់ ABA នាឱកាសបុណ្យចូលឆ្នាំខ្មែរ។ សមិទ្ធផលនេះបានបង្ហាញអំពីយុទ្ធសាស្ត្រប្រកបដោយអានុភាព និងភាពច្នៃប្រឌិតខ្ពស់របស់ ធនាគារ ABA ដែលរំលេចឲ្យឃើញផងដែរពីការស្រឡាញ់ និងឲ្យតម្លៃខ្ពស់របស់ ABA ចំពោះវប្បធម៌ខ្មែរ​ ហើយបានក្លាយជាចលករជំរុញទឹកចិត្តអតិថិជនឲ្យចូលរួមផ្សព្វផ្សាយ និងសាទរប្រពៃណីវប្បធម៌ជាតិជាមួយធនាគារផងដែរ។​

ABA បានចាប់ផ្តើម «យុទ្ធនាការបុណ្យចូលឆ្នាំខ្មែរ» ក្នុងឆ្នាំនេះ ដើម្បីប្រារព្ធ​ទំនៀម​ទម្លាប់​ប្រពៃ​ណីវប្បធម៌ខ្មែរដ៏ផូរផង់។ យុទ្ធនាការនេះក៏បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថលក្នុងគោលបំណង​​ពង្រឹងទំនាក់ទំនងអតិថិជនកាន់តែប្រសើរ តាមរយៈមាតិកាមានគុណភាព និងគុណតម្លៃរំលេចដោយទិដ្ឋភាពវប្បធម៌ប្រពៃណីជាតិ ក៏ដូចជា​បង្ហាញពី​ការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបម្រើសេវា​ដែលងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន។​

ការផ្សព្វផ្សាយអំពីពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុង ABA Mobile កម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏ទំនើប ABA Mobile ជាមួយកំណែ 5.0 ចុងក្រោយបំផុត បានណែនាំនូវម៉ូដរចនា Khmer New Year ថ្មីដំបូងគេ​តែមួយគត់ ដែលមិនមាននៅលើអេបដទៃ ដោយរំលេចតម្លៃវប្បធម៌ប្រពៃណីខ្មែរយើង ផ្ទៃភ្លឺ និងផ្ទៃងងឹត។ ប៊ូតុងនីមួយៗរបស់អេប ក៏ត្រូវបានរចនាឡើងដោយរំលេច មរតកវប្បធម៌​សម្បូរបែប​របស់ពិធីចូលឆ្នាំខ្មែរ ដែលបន្ថែម​សោភណសម្ផស្សយ៉ាងល្អប្រណីត។
ជាលទ្ធផលយុទ្ធនាការនេះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ដោយអតិថិជនជាង ១លាននាក់ បានជ្រើសយកម៉ូដរចនា បុណ្យចូលឆ្នាំមកប្រើប្រាស់ ដែលបង្ហាញឲ្យ​ឃើញពី​ទិដ្ឋភាពរួមបញ្ចូលគ្នា រវាងបច្ចេកវិទ្យា និងវប្បធម៌ប្រពៃណី។

តាមរយៈ​ការជំរុញ​បទពិសោធ​ចម្រុះរសជាតិនេះ អតិថិជន ABA អាចធ្វើប្រតិបត្តិការសេវាធនាគារផង និងចូលរួមជាចំណែកលើកស្ទួយវប្បធម៌​ប្រពៃណី​ខ្មែរ​ផង ដែលដើរតួយ៉ាងសំខាន់ ក្នុងទាក់ទាញឲ្យ​មានការ​ចូលរួមពីណាក់អតិថិជន ជាមួយការប្រើប្រាស់សេវាពោរពេញដោយការស្រឡាញ់ពេញចិត្ត។
ចំនួនប្រតិបត្តិការក្នុង ផ្នែកសេវាកម្ម របស់អេប ABA មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបង្ហាញឲ្យឃើញថា អតិថិជនមិនត្រឹមតែចូលរួមប្រើប្រាស់ម៉ូដរចនាថ្មីប៉ុណ្ណោះទេ ពួកគាត់​ថែម​ទាំង​ប្រើ​ប្រាស់​សេវា​ធនាគារ​របស់​ខ្លួន​កាន់តែញឹក​ញាប់​ជាង​មុនផងដែរ។

ការប្រើប្រាស់កាន់តែសកម្មនេះ ក៏នាំឲ្យមានកំណើនប្រាក់ចំណូលសម្រាប់អាជីវកម្ម និង​កំណើន​ប្រតិបត្តិការ​ដល់​ធនាគារផងដែរ។
ការផ្សព្វផ្សាយអំពីពិធីបុណ្យចូលឆ្នាំខ្មែរ លើបណ្តាញសង្គម
ABA ក៏បានបង្កើតនូវយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គមដ៏ទូលំទូលាយ ដោយបញ្ចេញ​មាតិកា​ទាក់ទាញ​ជា​ច្រើន​ដូចជា រូបភាព វីដេអូ និងភាពយន្តខ្លី ដែលរំលេចនូវទំនៀមទម្លាប់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ និង​ភាព​ងាយ​ស្រួលក្នុងការប្រើប្រាស់សេវាកម្មក្នុងអេប ABA Mobile។

យុទ្ធនាការនេះក៏បានចូលរួមចំណែកដោយ សិល្បករ សិល្បការនី បុគ្គលនិមិត្តរូបវប្បធម៌ប្រពៃណី និងអ្នកបណ្ដាញសង្គមឆ្នើមៗជាច្រើនរូបនៅក្នុងប្រទេស ដើម្បីបង្កើតមាតិកាគួរល្អៗពេញដោយគុណតម្លៃ និងបណ្តុះគំនិតរូមគ្នាជាសហគមន៍តែមួយ។
ជាមួយគ្នានេះក៏មានការទស្សនាភាពយន្តខ្លីរបស់ ABA រហូតដល់ជាង១លានដង និងចូលរួមចែករំលែកបន្តចំនួនជាង 10,000ដង ក្នុងរយៈពេលមិនដល់ ២៤ម៉ោងផង ដោយមិនមានការប៊ូស ដែលនេះបង្ហាញពីជោគជ័យដ៏ធំរបស់យុទ្ធនាការ។
ការទទួលបានពានរង្វាន់ឆ្នើមពីស្ថាប័ន CMO Asia Awards នេះ ឆ្លុះបង្ហាញពីការប្តេជ្ញា​ចិត្តរបស់​ ABA ក្នុងការប្រតិបត្តិប្រកប​ដោយឧត្តមភាព ការដាក់បញ្ចូលពិធីបុណ្យចូលឆ្នាំខ្មែរទៅក្នុងកិច្ចការទីផ្សារ ផ្សព្វផ្សាយកិត្តិនាម និងធានាបាននូវការស្រឡាញ់ពេញចិត្តពីសំណាក់អតិថិជន៕