(ភ្នំពេញ)៖ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ​បានសម្ពោធដាក់ឲ្យដំណើរសេវាធនាគារព្រីមៀររបស់ខ្លួននៅក្នុងកម្មវិធីជួបជុំជាឯកជននៅទីតាំងធនាគារ អ៊ឹមប៊ី ខេមបូឌា សាខាខណ្ឌចំការមន នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

​កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីភ្ញៀវកត្តិយសលំដាប់វីអាយភីរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា រីករាយជាមួយនឹងការពិសារតែសំណេះសំណាល និងទស្សនាការសំដែងវីយូឡុងបែបក្លាសិកដ៏ពិសេស រួមនិងការបង្ហាញពីការវិវឌ្ឍរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ជាមួយការផ្តល់ជូនផ្សេងៗសម្រាប់អតិថិជនជាវីអាយភី។ សេវាធនាគារព្រីមៀរផ្តល់ជូននូវសេវាកម្មធនាគារជាលក្ខណៈឯកជនសម្រាប់អតិថិជនលំដាប់វីអាយភី។

លោក Nguyen Anh Khanh នាយកប្រតិបត្តិនៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍ថា«សេវាធនាគារព្រីមៀររបស់ធនាគារ អ៊ឹមប៊ី នៅក្នុងប្រទេសវៀតណាមបានទទួលភាពជោគជ័យដ៏អស្ចារ្យក្នុងការស្វែងយល់ពីតម្រូវការរបស់អតិថិជន ដើម្បីរៀបផលិតផលនិងសេវាកម្មអោយសាកសមទៅនឹងតម្រូវការអោយប្រសើរបំផុត។ ជោគជ័យនេះ បានជំរុញឲ្យធនាគារ អ៊ឹមប៊ី ខេមបូឌា ដាក់ចេញនូវការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះមួយនេះជូនដល់អតិថិជនរបស់យើងនៅក្នុងទីផ្សារប្រទេសកម្ពុជា។

ចំណុចសំខាន់នៃសេវាកម្មថ្មីនេះ គឺបុគ្គលិកប្រធានផ្នែកទំនាក់ទំនងព្រីមៀរដែលត្រូវបានរៀបចំជាពិសេសសម្រាប់ផ្តល់សេវាកម្មជូនដល់អតិថិជនធ្វើយ៉ាងណាជួយអតិថិជនឱ្យសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ អតិថិជនព្រីមៀរឥឡូវនេះនឹងទទួលបានលេខគណនីពិសេសវីអាយភីដែលមានតម្លៃរហូតដល់ ៣ ០០០ ​ដុល្លារអាមេរិដោយឥតគិតថ្លៃ ការផ្តល់អត្រាការប្រាក់ជាពិសស ការប្រើប្រាស់កន្លែងសម្រាកនៅព្រលានយន្តហោះជាច្រើនកន្លែងទូទាំងសកលលោក អត្រាផ្ទេរប្រាក់ក្រៅប្រទេសពិសេស រួមនឹងការប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថលទំនើប។

លោក ហ៊ឹម ភារម្យ ដែលជានាយកផ្នែកសេវាកម្មបុគ្គល របស់ធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍ថា«“ការផ្តល់ជូនដែលបានរៀបរាប់ខាងលើនេះគឺជាចាប់ផ្តើមរបស់សេវាធនាគារព្រីមៀរក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ធនាគារទៅកាន់អតិថិជនអោយបានល្អថែមមួយកម្រិតទៀត។ យើងបន្តប្តេជ្ញាក្នុងការផ្តល់ជូននូវអ្វីពិសេសបន្ថែមទៀតដើម្បីអោយអតិថិជនរបស់យើងទទួលបាននូវបទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជនព្រីមៀររបស់យើង»។


ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ឹមប៊ី នៅប្រទេសវៀតណាម។ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានបើកដំណើរក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១មកម៉្លេះ ជាមួយនឹងការប្តេចជ្ញាផ្តល់ជូននូវដំណោះស្រាយធនាគារប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មអតិថិជនដ៏ល្អប្រសើរ។ ផលិតផលនិងសេវាកម្មរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅគ្រប់តម្រូវការរបស់អតិថិជន និងធានានូវបទពិសោធធានាគារដែលងាយស្រួល។ ជាមួយគោលការណ៍ផ្តោតលើតម្រូវការរបស់អតិថិជនជាធំ ធនាគារ អ៊ឹមប៊ី ខេមបូឌា មានគោលដៅក្នុងការជួយដល់អតិថិជនអោយសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានឈ្នះពានរង្វាន់ធំៗចំនួន២ រួមមាន «ពានរង្វាន់ឆ្នើមផ្នែកគំនិតផ្តួចផ្តើមលើបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម» និង «ពានរង្វាន់ធនាគារបុគ្គលកម្រិតមធ្យមក្នុងស្រុក» ពីទស្សនាវដ្តី Asian Banking & Finance នៅប្រទេសសឹង្ហបុរី។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាធនាគារព្រីមៀរ នៃធនាគារ អ៊ឹមប៊ី ខេមបូឌា រួមនឹងការផ្តល់ជូនពិសេសផ្សេងៗ សូមអញ្ជើញមកស្វែងរកនៅធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក សាខាខណ្ឌចំការមន សាខាអូរឬស្សី និងសាខាខណ្ឌបឹងកេងកង ឬតាមរយៈលេខទំនាក់ទំនង 023 96 86 86 ឬតាមហ្វេសបុក https://www.facebook.com/MBBankCambodiaPlc/ និងគេហទំព័រ www.mbcambodia.com ៕