(ភ្នំពេញ)៖ ThaanJaya «ឋានជ័យ» ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ម្ចាស់គម្រោងបុរីជលសា បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សា សម្រាប់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីធ្វើការបង្ហាញពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន។ កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់ក្រុមនិស្សិតប្រមាណជាង ៤០រូប ដឹកនាំដោយលោកគ្រូសាស្ត្រាចារ្យមកពីមហាវិទ្យាល័យស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់ការយល់ដឹងរបស់យុវជនក្នុងវិស័យស្ថាបត្យកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យ។

គំនិតផ្ដួចផ្ដើមនិងឈ្មោះរបស់បុរីជលសា គឺកកើតមានឡើងនិងត្រូវបានបំផុសដោយទីតាំងភូមិសាស្រ្ដដ៏សែនកម្រ និងអស្ចារ្យស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ពានទី២ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ អំណោយផលទាំងផ្នែកបរិយាកាស និងខ្យល់អាកាសដ៏ល្អបរិសុទ្ធ លាតសន្ធឹងនៅចន្លោះដងទន្លេមេគង្គ និងទន្លេសាប ដែលជាទីតាំងល្អសម្រាប់ការរស់នៅ។

ដោយឆ្លងកាត់បទពិសោធន៍ និងការសិក្សាស្រាវជ្រាវជាច្រើនឆ្នាំក្រុមហ៊ុនឋានជ័យ បានស្វែងយល់យ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជន ហើយបានរកឃើញថាភាពស្ងប់ស្ងាត់ និងភាពបរិសុទ្ធនៃធម្មជាតិ គឺជាកត្តាដែលអំណោយផលដល់បរិយាកាសនៃការរស់នៅគ្រប់ឧត្ដមគ្រួសារ។ បុរីជលសា បានចាប់យកការតាំងចិត្តនេះឡើង ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅ ពោលគឺការបង្កើតសហគមន៍ឯកជនដែលមានទីធ្លាសមាមាត្រខ្ពស់ ដណ្តប់ដោយធម្មជាតិបៃតងស្រស់បំព្រង (high green space ratio) ជាមួយនឹងគេហដ្ឋានដ៏ល្អប្រណីត។

គួរបញ្ជាក់ផងដែរថា កម្មវិធីទស្សនកិច្ចសិក្សានេះគឺជាផ្នែកមួយដែលរៀបចំឡើងក្នុងគោលបំណងដើម្បីបណ្តុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយ ដែលកំពុងត្រៀមខ្លួនក្លាយទៅជាស្ថាបត្យករជំនាញបានស្វែងយល់និងស៊ីជម្រៅក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ ទាំងដំណើរការនៃគម្រោង
អភិវឌ្ឍផ្សេងៗ ព្រមទាំងមានឱកាសដើម្បីផ្លាស់ប្តូរគំនិត ជាមួយអ្នកជំនាញនៅក្នុងវិស័យនេះផងដែរ។

បុរីជលសា៖ សហគមន៍លំនៅដ្ឋានបែបទំនើបដែលកំណត់ស្ដង់ដារថ្មីសម្រាប់ការរស់នៅក្នុងប្រណីតភាព

ក្នុងពិភពនៃការផ្លាស់ប្តូរឥតឈប់ឈរបស់វិស័យអចលនទ្រព្យ ការអភិវឌ្ឍមួយចំនួនរបស់ក្រុមហ៊ុនបានផ្តោតទៅលើបទពិសោធន៍ថ្មីៗពីបរទេស និងភាពខុសប្លែកពីគេប្រៀបដូចជាគម្រោងជលសានេះជាដើម។ ការបើកទំព័រថ្មីនៃសហគមន៍នេះ លើសពីការផ្តាច់ខ្លួនចេញពីបែបបទនៃការរស់នៅដែលធ្លាប់មានពីមុនមក ជាក់ស្តែងនោះគឺជាភាពជឿជាក់នៃការបង្ហាញថាអ្វីទៅដែលជាការរស់នៅបែបទំនើបនាយុគសម័យបច្ចុប្បន្ន។ គម្រោងបុរីជលសាអភិវឌ្ឍដោយក្រុមហ៊ុនឋានជ័យ គឺជាភស្តុតាងនៃការសម្រេចបាននូវទស្សនវិស័យ ក្នុងការប្តេជ្ញាចិត្តផ្តល់ជូននូវប្រភេទអចលនទ្រព្យដែលមានភាពប្លែកទំនើប ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន។

ចក្ខុវិស័យសម្រេចបាននូវការពិត

បុរីជលសាត្រូវបានបង្កើតឡើងស្របតាមចក្ខុវិស័យដ៏សំខាន់មួយ នោះគឺបង្កើតទីធ្លាដែលគ្របដណ្តប់ទៅដោយធម្មជាតិស្រស់បំព្រង ភាពល្អប្រណីត និងឯកជនភាព។ គម្រោងមួយនេះមានលក្ខណៈពិសេសខុសពីគម្រោងលំនៅដ្ឋានពីជំនាន់មុន ដោយផ្អែកលើចំនុចលម្អិតជាច្រើន ដែលគោលដៅតម្រង់ឆ្ពោះទៅកាន់ការលើកតម្កើងគុណភាពនៃការរស់នៅ។ គម្រោងបុរីជលសាគឺជាសហគមន៍ឯកជនសម្រាប់ឧត្ដមគ្រួសារ ក៏ដូចជាសម្រាប់អ្នកភូមិផងរបងជាមួយដែលមានចិត្តគំនិតស្រដៀងគ្នា និងអាចចែករំលែកបទពិសោធន៍ឧត្តមភាពនៃការរស់នៅរួមគ្នា។

គ្រប់ផ្នែកនៃគម្រោងរបស់ក្រុមហ៊ុនឋានជ័យ បានឆ្លុះបញ្ជាំងពីឆន្ទៈនៃការបង្កើតថ្មី។ ឋានជ័យផ្តោតទៅលើភាពទាន់សម័យនៃស្ថាបត្យកម្ម រួមជាមួយនឹងធម្មជាតិ ហើយជាលទ្ធផលគម្រោងសម្រេចបានជាសហគមន៍មួយដែលផ្តល់ឱ្យអ្នករស់នៅទទួលបាននូវភាពដាច់ដោយឡែក និងការផ្សាភ្ជាប់ក្នុងពេលជាមួយគ្នា ជាទីតាំងប្រកបដោយភាពស្ងប់ស្ងាត់មួយក្នុងទីក្រុងដែលកំពុងរីកចម្រើនជឿនលឿន។

Masterful Planning: ការដាក់ទិសដៅឆ្ពោះទៅកាន់ភាពល្អឥតខ្ចោះ

ប្លង់របស់គម្រោងបុរីជលសា ត្រូវបានរៀបចំឡើងដោយអ្នកជំនាញផ្នែកសំណង់វិស្វកម្ម និងស្ថាបត្យកម្មបរទេសរបស់ក្រុមហ៊ុនឋានជ័យ។ ទំហំផ្លូវសម្រាប់ធ្វើដំណើរនៅក្នុងបុរីមានភាពធំទូលាយ អមដោយទេសភាពធម្មជាតិពណ៌បៃតងស្រស់ ដើមឈើធំៗផ្ដល់ម្លប់ដ៏ត្រជាក់តាមដងផ្លូវធ្វើឱ្យអ្នករស់នៅក្នុងសហគមន៍ទទួលបានភាពស្រស់ស្រាយពីធម្មជាតិដោយមិនចាំបាច់ទៅណាឆ្ងាយពីលំនៅដ្ឋាន។

ការរស់នៅបែបអភិជនភាព

បុរីជលសា គឺជាលំនៅដ្ឋានដែលមានលក្ខណៈឯកជនភាពខ្ពស់ ស័ក្តិសមនឹងអ្នកដែលយល់ច្បាស់ពីអត្ថន័យនៃជីវិតដែលប្រកបដោយប្រណីតភាព។ គេហដ្ឋាននីមួយៗក៏មានលក្ខណ:ពិសេសព្រមទាំងរចនាបថខុសៗគ្នាទៅតាមប្រភេទនីមួយៗ។ ចំណុចទាក់ទាញពិសេសមួយទៀតនោះរបស់បុរីជលសា គឺចំនួនវីឡាដែលជាគេហដ្ឋានមានចំនួនតិចដ្បិតជិត៥០% នៃផ្ទៃដីនៃគម្រោងទាំងមូលត្រូវបានរក្សាទុកសម្រាប់សួនច្បារ សួនបន្លែធម្មជាតិ កន្លែងដើរហាត់ប្រាណ និងក្លឹបហោស(Clubhouse) ជាដើម។ល។ ជលសាផ្តល់ការយកចិត្តទុកដាក់លើឯកជនភាពរបស់អ្នករស់នៅក្នុងសហគមន៍ សូម្បីតែការប្រើប្រាស់ទីធ្លារួមជាសាធារណៈដែលមានដូចជា ក្លឹបហាត់ប្រាណទំនើប ទីធ្លាសម្រាកលំហែ ព្រមទាំងសួនច្បារត្រូវបានថែទាំយ៉ាងល្អដោយក្រុមហ៊ុនផ្ទាល់។

បុរីជលសា មិនមែនគ្រាន់ជាគម្រោងគេហដ្ឋានដែលប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់តែម្យ៉ាងទេ តែជាការបង្ហាញពីអត្ថន័យនៃរបៀបរស់នៅបែបប្រណីតភាព។ ជាមួយលក្ខណ:ពិសេសផ្តាច់គេ ប្លង់មេ(Master plan) របស់គម្រោងក៏ដូចជាប្លង់ស្ថាបត្យកម្មរបស់វីឡានីមួយៗ និងប្លង់សួនច្បាររបស់បុរី គឺជាភស្តុតាងបង្ហាញពីប្រភេទអចលនទ្រព្យដែលមានស្តង់ដាខ្ពស់។

«យើងខ្ញុំពិតជារំភើបឥតឧបម៉ាក្នុងការបើកបង្ហាញពីគម្រោងបុរីជលសា ដែលគូសបញ្ចាំងនៃការតាំងចិត្តបំពេញភារកិច្ចដើម្បីភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា» នេះបើយោងតាមការផ្តល់បទសម្ភាសន៍ពី កញ្ញា អ៉ឹង រដ្ឋបញ្ញា ផ្នែកទីផ្សាររបស់ក្រុមហ៊ុនឋានជ័យ។ កញ្ញាក៏បានបន្ថែមទៀតដែរថា «កម្មវិធីទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយដែលមានបំណងក្លាយទៅជាអ្នកជំនាន់ក្រោយគ្រប់អាជីពក្នុងវិស័យអចលនទ្រព្យ ដែលនឹងទទួលបានលទ្ធផលពីចក្ខុវិស័យដ៏រឹងមាំគួបផ្សំនឹងចំណេះជំនាញពិតប្រាកដ»

ភាពជោគជ័យនៃកម្មវិធីនេះ បានបង្ហាញពីការតាំងចិត្តរបស់ក្រុមហ៊ុនឋានជ័យដែលចូលរួមចំណែកក្នុងវិស័យអប់រំ និងសង្គម ធ្វើជាគំរូក្នុងការតម្រង់ទិសលើវិស័យអចលនទ្រព្យនាពេលអនាគតផងដែរ។

អំពីបុរីជលសា

បុរីជលសា គឺជាប្រភេទគម្រោងអចលនទ្រព្យគេហដ្ឋានបែបប្រណីតភាព ដែលផ្តួចផ្តើមឡើងដោយក្រុមហ៊ុនឋានជ័យ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ពានទី២ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ទីក្រុងភ្នំពេញ។ បុរីជលសាត្រូវបានរចនាឡើងសម្រាប់ការរួមបញ្ចូលគ្នារវាងភាពស្រស់ស្អាតពីធម្មជាតិ ព្រមជាមួយនឹងទំនើបភាពនៃការរស់នៅសម័យថ្មី ប្រកបដោយឧត្តមភាព។

ក្រុមហ៊ុន ThaanJaya

ThaanJaya គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស្ដង់ដាខ្ពស់ ដែលផ្តោតទៅលើបរិបទការរស់នៅបែបស្តង់ដាអន្ដរជាតិ។ ThaanJaya «ឋានជ័យ» បានយកចិត្តទុកដាក់ជាខ្លាំង លើគ្រប់ចំនុចទៅលើការបង្កើនគុណភាព និងសេវាកម្មប្រកបដោយស្តង់ដាខ្ពស់ក្នុងទីផ្សារអចលនទ្រព្យ៕

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងបុរីជលសា សូមទំនាក់ទំនង
Call: 096 555 1111
Email: [email protected]
Tag us on Facebook:  and Instagram: @ThaanJayaProperties
#ThaanJayaProperties #BoreyChulassa #Chulassa
Website: www.thaanjaya.com