(ឡុងដ៍)៖ ក្លិបកាំភ្លើងធំ Arsenal ដែលស្ថិតក្នុងក្របខណ្ឌលីគអង់គ្លេស បានសម្រេចចុះហត្ថលេខា នាំយកខ្សែបម្រើ Mikel Merino មកពីក្លិបលីគអេស្ប៉ាញ Real Sociedad លើកិច្ចសន្យារយៈពេលវែង។ នេះបើតាមការប្រកាសពីក្លិបបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

ការផ្ទេរនេះមិនមានព័ត៌មានលម្អិតស្តីអំពីនោះទេ លើកីឡាករមានវ័យ ២៨ឆ្នាំរូបនេះ ដែលត្រូវបានផ្តល់ឱ្យនោះទេ, ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា ក្លិបដែលមានមូលដ្ឋាននៅទីក្រុង London នេះ នឹងចំណាយទឹកប្រាក់ប្រមាណ ៣១លានផោន ដែលស្នើនឹងប្រមាណ ៤១លានដុល្លារ សម្រាប់ខ្សែបម្រើដែលបានលេងនៅគ្រប់ការប្រកួតជួយអេស្ប៉ាញ ឈ្នះពាន Euro 2024 នេះ ។

Arsenal ស្ថិតក្នុងការដឹកនាំដោយលោក Mikel Arteta ជាក្រុមបានបញ្ចប់ក្នុងតំណែងរងជើងឯកក្នុងលីគ Premier League កាលពីរដូវកាលមុននោះ ក៏បានចុះកិច្ចសន្យានាំយកខ្សែការពារសញ្ជាតិអ៉ីតាលី Riccardo Calafiori មកពីក្លិប Bologna កាលពីខែមុនផងដែរ ៕