(បរទេស)៖ បើទោះបីជាត្រកូល iPhone 16 នឹងបង្ហាញខ្លួននៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះក្តី តែអ្វីដែលគេតែងតែលើកយកមកនិយាយច្រើនដងនៅពេលនេះ គឺ iPhone SE ដែលគ្រោងនឹងប្រកាសចេញជាផ្លូវការនៅរដូវផ្ការីកឆ្នាំ២០២៥ខាងមុខ។ បើតាមការទម្លាយចេញពីលោក Mark Gurman ដែលជាអ្នកវិភាគរបស់សារព័ត៌មាន Bloomberg ក៏បានបញ្ចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះផងដែរ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Tech Hindustan Time បានឲ្យដឹងថា ស្មាតហ្វូន iPhone SE ខាងមុខនឹងមាន៣ម៉ូដែល ដែលត្រូវបានក្រុមហ៊ុនបង្ហាញនៅក្នុងខែមីនាជារៀងរាល់ឆ្នាំ ដូច្នេះសម្រាប់ឆ្នាំថ្មីនេះ ស្មាតហ្វូនម៉ូដែលទី៤ នៃត្រកូល SE ក៏អាចនឹងមានការប្រកាសចេញនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះដូចគ្នា។ បើមើលទៅលើឡើងរបស់លោក Ming-Chi Kuo ដែលជាវិភាគប្រចាំក្រុមហ៊ុន Apple និងជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល iPhone SE នឹងមានការប្រកាសចេញនៅត្រីមាស១ ឆ្នាំ២០២៥ ខាងមុខ។

គួរជម្រាបថា ជាមួយនឹងដំណឹងប្រកាសចេញ iPhone SE នេះ សម្រាប់តម្លៃរបស់វាក៏ត្រូវបានបង្ហើបផងដែរ ដោយលោក Gurman បានបង្ហាញពីការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iPhone SE នឹងមានការម្លៃប្រហែល៤០០ដុល្លារ ទៅ ៥០០ដុល្លារ។  iPhone SE ខាងមុខទៀតសោត នឹងមានអេក្រង់ 6.1-inch OLED display, បន្ទះឈីប A18 chip, មុខងារ Face ID, រន្ធUSB-C port, Action button, បន្ទះឈីប Apple-designed 5G chip, កាមេរ៉ាមួយគ្រាប់ទំហំ 48-Megapixel និងមានរ៉េមទំហំ 8GB Apple Intelligence ជាដើម៕